ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីម្នាក់សម្រាលកូននៅក្នុងបន្ទប់ទឹក ទាំងមិនដឹងថាខ្លួនមានផ្ទៃពោះទាល់តែសោះ ព្រោះគ្រូពេទ្យធ្លាប់ប្រាប់គាត់ថា គាត់ពិបាកក្នុងការមានគភ៌

    BY autoadmin September 13, 2019
    ស្ត្រីម្នាក់សម្រាលកូននៅក្នុងបន្ទប់ទឹក ទាំងមិនដឹងថាខ្លួនមានផ្ទៃពោះទាល់តែសោះ ព្រោះគ្រូពេទ្យធ្លាប់ប្រាប់គាត់ថា គាត់ពិបាកក្នុងការមានគភ៌

    ថ្មីៗនេះមានរឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយអ្នកម្ដាយឈ្មោះ Carlo Collazo មកពីរដ្ឋ Delaware នៅសហរដ្ឋអាមេរិក គាត់បានសម្រាលកូនក្នុងបន្ទប់ទឹក ទាំងដែលមិនដឹងខ្លួនទាល់តែសោះថាមានផ្ទៃពោះ។ អ្នកម្ដាយអាយុ ៣៧ឆ្នាំ ម្នាក់នេះបាននិយាយថា ដោយសារគាត់មានបញ្ហាដែលគេឱ្យឈ្មោះថា Polycystic ovarian syndrome វាធ្វើឱ្យរដូវដើរមិនទៀងទាត់ ហើយពិបាកក្នុងការមានគភ៌ ដែលនេះជាមូលហេតុគាត់មិនចាប់អារម្មណ៍ថា ខ្លួនមានកូនក្នុងពោះ។

    អ្នកម្ដាយ Collazo ក៏បានប្រាប់ដែរថា គាត់ព្យាយាមចង់បានកូនជាយូរមកហើយ ប៉ុន្តែគ្មានលទ្ធផលអ្វីនោះទេ។ គាត់មិនមានការឡើងទម្ងន់នៅពេលកំពុងមានគភ៌នោះទេ ហើយអ្វីដែលចម្លែកគឺគាត់ធ្វើតេស្តអវិជ្ជមានរហូតដល់ ៣ដង។ និយាយប៉ុណ្ណឹងយើងទាំងអស់គ្នាប្រាកដជាយល់ហើយថា អារម្មណ៍របស់គាត់បែបណា នៅពេលដែលគាត់ស្ទើរតែអស់សង្ឃឹមរឿងមានកូនទៅហើយ ប៉ុន្តែរឿងល្អបានចូលមកដល់។

    អ្នកម្ដាយ Collazo សម្រាលកូនរបស់គាត់ក្នុងបន្ទប់ទឹក ជាមួយនឹងប្អូនស្រីថ្លៃនៅចាំជួយ។ ហើយអំឡុងពេលសម្រាល ប្អូនស្រីថ្លៃរបស់គាត់ក៏បានព្យាយាមទាក់ទងមកពេទ្យ ទើបពួកគេអាចយល់ពីរបៀបសង្គ្រោះបឋមយ៉ាងជោគជ័យ។ ក្រោយមកពួកគេក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារទារកមានទម្ងន់មិនគ្រប់ ហើយក្រោយមកបានធូរស្រាល និងបញ្ជូនមកសម្រាកនៅផ្ទះវិញយ៉ាងឆាប់រហ័ស៕

    អត្ថបទ៖ លីដា

    Share This Post: