កុំបោះកញ្ចប់តូចៗនេះចោលឱ្យសោះ! ព្រោះវាអាចមានប្រយោជន៍យ៉ាងច្រើនសម្រាប់លោកអ្នក
កញ្ចប់តូចៗដែលភាគច្រើនអ្នកអាចរកឃើញក្នុងប្រអប់ស្បែកជើង, កាបូប ឬកាមេរ៉ាថ្មីៗ អាចមានប្រយោជន៍យ៉ាងច្រើន។ កញ្ចប់តូចៗទាំងនោះគឺផ្ទុកដោយស៊ីលីកូនឌីអុកស៊ីត «Silicon dioxide» ដែលមានសមត្ថភាពអាចស្រូបយកភាពសើមនៅក្នុងវត្ថុទាំងនោះ។ ការពិតទៅវាមិនមានជាតិពុល និងគ្រោះថ្នាក់នោះទេ ប៉ុន្តែតម្រូវឱ្យនៅឆ្ងាយពីដៃក្មេង ដើម្បីការពារកុំឱ្យក្មេងលេបចូលពោះ។ ខាងក្រោមនេះគឺជាប្រយោជន៍នៃការទុកកញ្ចប់ស៊ីលីកូន៖
១. ទុកវាក្នុងកាបូបស្ពាយរបស់អ្នក ដូច្នេះអ្នកអាចការពារបាក់តេរី ឬផ្សិតកុំឱ្យរីកលូតលាស់បាន និងអាចកម្ចាត់ក្លិនមិនល្អផងដែរ។
២. វាមានប្រសិទ្ធភាពជាងអង្ករទៅទៀតក្នុងករណីទូរស័ព្ទរបស់អ្នកចូលទឹក ដោយគ្រាន់តែដាក់ទូរស័ព្ទនោះចូលទៅក្នុងកញ្ចប់មានពេញផ្ទុកដោយស៊ីលីកូនឌីអុកស៊ីតជាការស្រេច។
៣. ជួយរក្សាទុករូបថតចាស់ៗ ដោយគ្រាន់តែដាក់កញ្ចប់នោះចំនួនពីរបីក្នុងប្រអប់រូបថតចាស់ វានឹងជួយឱ្យរូបថតមិនស្អិតជាប់គ្នា ឬខូច។
៤. បំបាត់អ័ព្ទកញ្ចក់មុខរថយន្ត ដោយគ្រាន់តែដាក់វាពីក្រោមកញ្ចក់ វានឹងជួយឱ្យបាត់ស្អាប់ជាស្រេច។
៥. ធ្វើឱ្យឡាមប្រើបានយូរជាងមុខ ដោយសារវាអាចជួយបឺតយកជាតិទឹកកុំឱ្យឡាមឆាប់ខូច។
ដូច្នេះចូលគិតឡើងវិញ ប្រសិនបើអ្នកចង់បោះចោលរបស់មានប្រយោជន៍បែបនេះ៕


អត្ថបទ៖ លីដា