ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលារៀនមួយកន្លែងដាក់ការផាកពិន័យលើឪពុកម្តាយ ឬអ្នកមើលថែ ដែលមកយកកូនចេញពីសាលាយឺតពេល

    BY autoadmin September 13, 2019
    សាលារៀនមួយកន្លែងដាក់ការផាកពិន័យលើឪពុកម្តាយ ឬអ្នកមើលថែ ដែលមកយកកូនចេញពីសាលាយឺតពេល

    អូស្ត្រាលី៖ សាលាឯករាជ្យមួយបានចាប់ផ្តើមការផាកពិន័យឪពុកម្តាយ ឬអ្នកមើលថែ ដែលមកយកកូនចេញពីសាលារៀនយឺតពេល។ សាលា Al Siraat College ក្នុងទីក្រុង Epping រដ្ឋ Victoria បានជូនដំណឹងដល់ឪពុកម្តាយអំពីការផ្លាស់ប្តូរគោលនយោបាយថ្មី បន្ទាប់ពីបានកត់សម្គាល់ឃើញថា កូនសិស្សត្រូវបានទុកចោលជាប្រចាំនៅក្នុងទីធ្លាសាលា។

    ឥឡូវនេះឪពុកម្តាយត្រូវបានគេពិន័យជាប្រាក់ចំនួន ១០ដុល្លារ រាល់កុមារម្នាក់ ហើយក្នុងរយៈពេល ១៥នាទី ពួកគេត្រូវផាកពិន័យម្ដង។ សាលាឥស្លាមឯករាជ្យនេះបញ្ចប់ថ្នាក់រៀននៅម៉ោង ៣ និង ៤៥នាទីរសៀល ពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ និងនៅម៉ោង ២ និង ៣០នាទីរសៀល នាថ្ងៃសុក្រ បន្ទាប់ពីការបន់ស្រន់ចប់។ ប្រធានផ្នែកប្រតិបត្តិការរបស់សាលាបានប្រាប់ Daily Mail Australia ថា គោលនយោបាយថ្មីនេះត្រូវបានរៀបចំឡើង ដើម្បីរក្សាសិស្សរបស់ខ្លួនឱ្យមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន៕

    អត្ថបទ៖ លីដា

    Share This Post: