ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការយូណេស្កូអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការ ដើម្បីឱ្យក្មេងៗអាចចូលរៀនបានគ្រប់ៗគ្នា

    BY autoadmin September 14, 2019
    អង្គការយូណេស្កូអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការ ដើម្បីឱ្យក្មេងៗអាចចូលរៀនបានគ្រប់ៗគ្នា

    អង្គការយូណេស្កូ (UNESCO) កំពុងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការជាបន្ទាន់ បន្ទាប់ពីមានការបង្ហាញថា ក្មេងម្នាក់ក្នុងចំណោមកុមារ ៦នាក់មិនបានចូលរៀនទេ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានចេញផ្សាយនៅថ្ងៃសុក្រនេះថា នៅឆ្នាំ២០១៨ មានកុមារជាង ២៥៨លាននាក់ ដែលមានអាយុពី ៦ ទៅ ១៧ឆ្នាំ មិនបានទៅសាលារៀនទេ។ ពួកគេនិយាយថា ស្ថានភាពមិនបានប្រសើរឡើងអស់រយៈពេល ១០ឆ្នាំមកហើយ។ ទិន្នន័យក៏បង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់រវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសនៅអនុវិទ្យាល័យ។

    នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ប្រហែល ៦១ភាគរយ នៃកុមារ ដែលមានអាយុពី ១៥ ទៅ ១៧ឆ្នាំ បានឈប់រៀនបើធៀបនឹងប្រហែល ៨ភាគរយ នៅក្នុងប្រទេសអភិវឌ្ឍន៍។ ការបង្ហាញនេះក៏កត់សំគាល់ដែរថា កុមារដែលមានសេដ្ឋកិច្ចក្រីក្រច្រើនតែត្រូវបោះបង់ចោលការសិក្សាដើម្បីធ្វើការងារ។ វាក៏ចង្អុលបង្ហាញពីគំលាតយេនឌ័រផងដែរ ដោយមានក្មេងស្រីប្រមាណ ៩លាននាក់ មិនបានចូលបឋមសិក្សានោះទេ បើប្រៀបធៀបជាមួយក្មេងប្រុសដែលមានតែ ៣លាននាក់៕

    អត្ថបទ៖ លីដា

    Share This Post: