ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនប្រាប់ក្រុមហ៊ុននានាដែលគ្រប់គ្រងដោយរដ្ឋ ឱ្យទៅទិញយកក្រុមហ៊ុននៅក្រុងហុងកុងមកកាន់កាប់

    BY autoadmin September 14, 2019
    ប្រទេសចិនប្រាប់ក្រុមហ៊ុននានាដែលគ្រប់គ្រងដោយរដ្ឋ ឱ្យទៅទិញយកក្រុមហ៊ុននៅក្រុងហុងកុងមកកាន់កាប់

    ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសចិនបានប្រាប់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋធំៗបំផុតរបស់ខ្លួនឱ្យទិញយកក្រុមហ៊ុនហុងកុង ដែលជាសកម្មភាពថ្មីមួយ ខណៈដែលក្រុងនេះកំពុងរង្គោះរង្គើ់ដោយការតវ៉ាប្រឆាំងនឹងទីក្រុងប៉េកាំងអស់រយៈពេលជាង ៣ខែ មកនេះ។ សារាចរណែនាំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយធ្វើឡើងនៅទីក្រុងសិនជិន ដែលរដ្ឋាភិបាលបានជំរុញឱ្យតំណាងជាន់ខ្ពស់មកពីសហគ្រាសរដ្ឋធំៗជិត ១០០ របស់ចិនជួយបន្ថយវិបត្តិនៅហុងកុង។

    យោងតាមរបាយការណ៍បានឱ្យដឹងថា ការសន្យាត្រូវបានធ្វើឡើងដើម្បីវិនិយោគបន្ថែមទៀតនៅក្នុងឧស្សាហកម្មដូចជាអចលនទ្រព្យ និងទេសចរណ៍។ នៅក្នុងកិច្ចប្រជុំដែលត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការត្រួតពិនិត្យទ្រព្យសម្បត្តិ និងការគ្រប់គ្រងរបស់រដ្ឋ ក្រុមហ៊ុនរដ្ឋាភិបាលនានាត្រូវបានជំរុញឱ្យធានាការគ្រប់គ្រងទៅលើក្រុមហ៊ុនហុងកុងឱ្យបានច្រើន និងមានសិទ្ធិធ្វើការសម្រេចចិត្ត ដោយមិនមែនត្រឹមតែកាន់កាប់ភាគហ៊ុន។ ម្នាក់ក្នុងចំណោមអ្នកចូលរួមកិច្ចប្រជុំនិយាយថា អធិបតីរបស់ហុងកុងភាគច្រើនមិនមែនជា «ម្នាក់ក្នុងចំនោមពួកយើង» នោះទេ។

    រំលឹកដែរថា ទីក្រុងហុងកុងនឹងឈានចូលដល់អាទិត្យទី១៥ ហើយក្រុមបាតុករមានការព្រួយបារម្ភអំពីការរឹតបន្តឹងរបស់ទីក្រុងប៉េកាំងនៅលើទីក្រុង ខណៈទីក្រុងនេះមានការធ្លាក់ចុះនៃភ្ញៀវទេសចរ និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង៕

    អត្ថបទ៖ លីដា

    Share This Post: