ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុង Kuching របស់ម៉ាឡេស៊ី ក្លាយជាទីក្រុងមានគុណភាពខ្យល់អាក្រក់បំផុត ដោយសារតែអ័ព្ទកខ្វក់នៅតែបន្តមានជាច្រើនថ្ងៃ

    BY autoadmin September 16, 2019
    ទីក្រុង Kuching របស់ម៉ាឡេស៊ី ក្លាយជាទីក្រុងមានគុណភាពខ្យល់អាក្រក់បំផុត ដោយសារតែអ័ព្ទកខ្វក់នៅតែបន្តមានជាច្រើនថ្ងៃ

    ទីក្រុង Kuching ដែលធ្លាប់តែជាទីក្រុងស្អាតជាងគេនៅអាស៊ី ពេលនេះក្លាយជា “ទីក្រុងដែលមានភាពកខ្វក់ជាងគេបំផុតនៅលើពិភពលោក” ដោយសារតែមានអ័ព្ទដ៏អាក្រក់នៅភាគនិរតីនៃសារ៉ាវ៉ាក់ (Sarawak)។ Kuching នៅថ្ងៃនេះមានគុណភាពខ្យល់ ដែលត្រូវបានវាស់ដោយសន្ទស្សន៍គុណភាពខ្យល់អាមេរិក (AQI) ក្នុងកម្រិត ២០២ ជាចំណាត់ថ្នាក់អាក្រក់ខ្លាំង។

    សន្ទស្សន៍គុណភាពល្អរបស់ខ្យល់គឺពី ០ ដល់ ៥០, ៥១ ដល់ ១០០ គឺមធ្យម, ១០១ ដល់ ២០០ គឺមិនល្អដល់សុខភាព, ២០១ ដល់ ៣០០ គឺមិនល្អខ្លាំង ហើយ ៣០០ ឡើងទៅគឺមានគ្រោះថ្នាក់បំផុត។ នេះជាលើកទី២ ក្នុងសប្តាហ៍នេះ ដែលទីក្រុងរបស់ម៉ាឡេស៊ីបានឈរនៅលើគេក្នុងបញ្ជីទីក្រុង ដែលមានការបំពុលច្រើនជាងគេបំផុតលើពិភពលោក៕

    អត្ថបទ៖ លីដា

    Share This Post: