អន្តរជាតិ
ភាពវឹកវរនៅហុងកុងត្រឡប់មកវិញ គម្រប់រយៈពេល ៩៩ថ្ងៃ នៃការតវ៉ាស្វែងរកលទ្ធិប្រជាធិបតេយ្យ
BY autoadmin
September 16, 2019
កាលពីថ្ងៃអាទិត្យប៉ូលីសប្រឆាំងកុបកម្មហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកទៅលើក្រុមបាតុករ ខណៈពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនោះបានគប់ដុំថ្ម និងគ្រាប់បែកសាំង ដែលបានធ្វើឱ្យទីក្រុងនេះត្រឡប់ទៅរកភាពវឹកវរជាថ្មីទៀត។ អ្នកតវ៉ារាប់ពាន់នាក់បានប្រឆាំងនឹងអាជ្ញាធរ ដើម្បីដើរក្បួនក្នុងទីក្រុងកាលពីថ្ងៃអាទិត្យ ដែលជាការបង្ហាញចុងក្រោយនៃការបះបោរដ៏ពេញនិយមមួយ ដែលបានផ្ទុះឡើងក្នុងរយៈពេល ៩៩ថ្ងៃ មកហើយគិតមកទល់ពេលនេះ។

កាលពីថ្ងៃអាទិត្យបាតុករខ្លះបានសាងសង់របាំងការពារ និងដុតស្ថានីយ៍រថភ្លើងក្រោមដី ប៉ុន្តែហ្វូងមនុស្សបានចៀសវាងការប៉ះទង្គិចគ្នាដោយផ្ទាល់ ហើយភាគច្រើនបានរត់គេចនៅពេលដែលមន្ត្រីប៉ូលីសបានចូលជិតទៅដល់។ នៅពេលល្ងាចមានការប៉ះទង្គិចបន្ថែមទៀត ដែលធ្វើឱ្យមានការបាញ់ទឹកពណ៌ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើបាតុករផងដែរ៕



អត្ថបទ៖ លីដា