កោះសូឡូម៉ុនផ្តាច់ចំណងទាក់ទងជាមួយកោះតៃវ៉ាន់ បន្ទាប់ពីឥទ្ធិពលការទូតដុល្លាររបស់ចិន
ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen មានប្រសាសន៍ថា សម្ពាធពីប្រទេសចិន និងឥទ្ធិពលការទូតដុល្លារ គឺជាដើមហេតុចំពោះការសម្រេចចិត្តរបស់កោះសូឡូម៉ុន ក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់។ អ្នកស្រី Tsai បានធ្វើសន្និសីទសារព័ត៌មានភ្លាមៗមួយកាលពីថ្ងៃច័ន្ទ បន្ទាប់ពីកោះសូឡូម៉ុនបានសម្រេចចិត្តបង្កើតទំនាក់ទំនងជាមួយប្រទេសចិន។

អ្នកស្រី Tsai បាននិយាយថា ប្រជាជនតៃវ៉ាន់នឹងនៅតែមានសាមគ្គីភាព ទោះបីជាទីក្រុងប៉េកាំងព្យាយាមសងសឹកប្រឆាំងនឹងផែនការកោះ ដើម្បីទិញយន្តហោះចម្បាំងថ្មីពីសហរដ្ឋអាមេរិក ឬដើម្បីបង្វែរការយកចិត្តទុកដាក់របស់ប្រជាជន ឱ្យឆ្ងាយពីភាពចលាចលដែលកំពុងកើតមាននៅក្នុងទីក្រុងហុងកុងក៏ដោយ។
ការផ្លាស់ប្តូរនេះគឺជារដ្ឋប្រហារដ៏សំខាន់មួយសម្រាប់ទីក្រុងប៉េកាំង មុនពេលដែលចិននឹងប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ហើយវាកាន់តែធ្វើឱ្យតៃវ៉ាន់នៅឯកោជាងពេលណាៗទាំងអស់ ដោយនៅសល់តែ ១៦ប្រទេសប៉ុណ្ណោះដែលទទួលស្គាល់កោះតៃវ៉ាន់៕

អត្ថបទ៖ លីដា