ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូង ត្រៀមខ្លួនការពារ ក្រោយរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

    BY autoadmin September 17, 2019
    កូរ៉េខាងត្បូង ត្រៀមខ្លួនការពារ ក្រោយរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

    ប្រទេសកូរ៉េកំពុងមានការព្រមាននៅថ្ងៃអង្គារនេះ ដើម្បីការពារពីការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ទាប់ពីករណីដំបូងនៃជំងឺនេះត្រូវបានបញ្ជាក់នៅជិតព្រំដែនជាមួយកូរ៉េខាងជើង។ ក្រសួងកសិកម្មកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានចាប់ផ្តើមសម្លាប់សត្វជ្រូកប្រមាណ ៤,០០០ក្បាល នៅក្នុងជំហ៊ានដំបូងជាមុន។

    លោក Kim Hyeon-soo រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទបាននិយាយថា មន្រ្តីត្រូវបានរៀបចំខ្លួនដើម្បីទៅប្រមូលយកសត្វជ្រូកមានជំងឺមកសម្លាប់ចោល ពីកសិដ្ឋានចំនួន ៣ រួមទាំងកន្លែងមួយផ្សេងទៀតដែលត្រូវបានរកឃើញជំងឺនេះ នៅឯ Paju ដែលស្ថិតនៅភាគខាងត្បូងនៃព្រំដែនអន្តរកូរ៉េ កាលពីថ្ងៃអង្គារ។ លោកបាននិយាយថា ក្រសួងបានបញ្ជាឱ្យមានការហាមឃាត់សត្វជ្រូក និងបសុសត្វដែលពាក់ព័ន្ធក្នុងរយៈពេល ៤៨ម៉ោង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ខណៈពេលដែលពួកគេកំពុងស្វែងរកប្រភពនៃមេរោគ៕

    អត្ថបទ៖ លីដា

    Share This Post: