ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    រូបភាពមួយសន្លឹកនេះ អាចបញ្ជាក់បានថា ក្បាលឆករបស់ស្មាតហ្វូន Android មួយនេះ គឺខុសបច្ចេកទេសហើយ

    BY hor nita March 30, 2018
    រូបភាពមួយសន្លឹកនេះ អាចបញ្ជាក់បានថា ក្បាលឆករបស់ស្មាតហ្វូន Android មួយនេះ គឺខុសបច្ចេកទេសហើយ

    ប្រសិនបើអ្នកគឺជាហ្វេនមួយរបស់វិស័យស្មាតហ្វូន នោះអ្នកនឹងសង្កេតឃើញថា ស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធ Android ជាច្រើនបាននឹងកំពុងព្យាយាមកូពីស្ដាយក្បាលឆក និងរចនាបទមួយចំនួនផ្សេងទៀតពី iPhone X។ ទោជាយ៉ាងណា ក្បាលឆកនេះគឺទាន់សម័យ ហើយមិនថាអ្នកស្រលាញ់ រឺអត់ទេ គឺអ្នកគ្មានជម្រើសឡើយ ពោលគឺត្រូវតែប្រើ។ ដោយឡែក ក្រុមហ៊ុនមួយចំនួនដែលចម្លងរចនាបទនេះគឺមានដូចជា Asus, Huawei, LG និង OnePlus។

    ក្នុងចំណោមក្រុមហ៊ុនទាំងអស់នេះ មានក្រុមហ៊ុនមួយចំនួនដូចជា Asus និង Huawei បាននឹងកំពុងព្យាយាមយ៉ាងអស់ពីលទ្ធភាពដើម្បីឲ្យក្បាលឆករបស់ខ្លួនមានសភាពអស្ចារ្យជាង iPhone X។ ឯក្រុមហ៊ុន OnePlus ក៏មិនខុសគ្នាដែរ គឺសម្រាប់ម៉ូដែលចុងក្រោយបង្អស់ OnePlus 6 នឹងមានភ្ជាប់មកជាមួយនឹងក្បាលឆកដូចគ្នា។ ទោះជាយ៉ាងណា ការកូពីនេះគឺមានចំណុចអវិជ្ជមានមួយចំនួន។

    រូបភាពខាងលើនេះ ត្រូវបានថតដោយលោក Topes De Gama សញ្ជាតិអេស៉្បាញ ដែលបង្ហាញពីកំពូលស្មាតហ្វូន Huawei P20 កំពុងដំណើរការកម្មវិធី Instagram។ តាមរយៈរូបភាពនេះ មិនចាំបាច់ពន្យល់ឡើយ ដូចទៅនឹងអ្វីដែលអ្នកទាំងអស់គ្នាឃើញស្រាប់ហើយថា ក្បាលឆកដែលស្ថិតនៅផ្នែកខាងលើគឺបាំងមុខងារមួយរបស់ Instagram។

    គួរបញ្ជាក់ផងដែរថា Huawei P20 គឺមានក្បាលឆកនៅផ្នែកខាងលើដូចគ្នាទៅនឹង iPhone X ដែរ ប៉ុន្ដែហាក់ដូចជាខុសបច្ចេកទេសបន្ដិច។ ទោះជាយ៉ាងណា ជាមួយនឹងក្បាលឆកនេះគឺមិនមែនជាបញ្ហាឡើយសម្រាប់ការមើលវីដេអូ រូបភាព រឺលេងហ្គេម ប៉ុន្ដែ បញ្ហានេះគឺបាំងមីនុយតែម្ដង។ សង្ឃឹមថា ក្រុមហ៊ុន Huawei នឹងរកដំណោះស្រាយក្នុងពេលឆាប់ៗនេះ។

    Fu

    ប្រភព៖ bgr

    Share This Post:
    MPO4D jitutoto mpo4d Mpoplay