បច្ចេកវិទ្យា

ទំនើបហួស! Sensor នេះត្រូវបានដាក់ភ្ជាប់ទៅនឹងធ្មេញតែម្ដង ដើម្បីតាមដានរបបអាហារ និងសុខភាពរបស់អ្នកពីក្នុងមាត់

BY
Khmernote Media
March 30, 2018

កាលពីពេលថ្មីៗនេះ វិស្វករមួយក្រុមរបស់សាកលវិទ្យាល័យ Tufts បានបង្កើត sensor តូចមួយដែលមានសមត្ថភាពអាចដាក់ភ្ជាប់ទៅនឹងធ្មេញបាន។ ដោយឡែក សម្រាប់ការរកឃើញនេះអាចនិយាយបានថាមិនទាន់ទទួលបានការពេញនិយមនៅឡើយទេ ប៉ុន្ដែមិនយូរទៀតឡើយ មនុស្សជាច្រើននឹងប្រើប្រាស់វា។

ទាក់ទងទៅនឹង sensor នេះគឺមានសមត្ថភាពតាមដាន និងគ្រប់គ្រងលើសុខភាព ក៏ដូចជារបបអាហារប្រចាំថ្ងៃ ហើយរាល់ទិន្នន័យដែលទទួលបាននឹងមានបង្ហាញពីកម្រឹតជាតិស្ករ អំបិល និងជាតិអាកុល តាមរយៈកម្មវិធីស្មាតហ្វូន។ អាចនិយាយបានថា ឧបករណ៍នេះគឺជាអ្នកកំណត់ការរស់នៅរបស់អ្នក និងជាពិសេសការហូបចុក ដោយមិនអនុញ្ញាតឲ្យអ្នកប្រើល្បិចលើការញ៉ាំប្រចាំថ្ងៃបានឡើយ។


Fu

ប្រភព៖ digitaltrends

Share This Post: