ថាម៉េច? កាមេរ៉ា GoPro ចេញថ្មីតម្លៃត្រឹម $199 តែ…
- March 30, 2018
ទីបំផុត ក្រុមហ៊ុន GoPro បានប្រកាសទាក់ទងទៅនឹងម៉ូដែលថ្មីនៃត្រកូល Hero របស់ខ្លួនហើយ ជាប្រភេទកាមេរ៉ា Action។ ដោយឡែក សម្រាប់ម៉ូដែលចេញថ្មីនេះ គឺមានរូបរាងស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ូដែលមុន ហើយក៏អាចដំណើរការបានទាំងស្រុងនូវរាល់គ្រឿងបរិក្ខាកាមេរ៉ដែរ ប៉ុន្ដែមិនអាចចាត់ចូលជាម៉ូដែលកំពូលបានទេ ពោលគឺថ្វីបើវាស្ថិតក្នុងត្រកូល Hero មែន តែសមត្ថភាពរបស់វាមិនខ្លាំងណាស់ណាឡើយ។

ទោះជាយ៉ាងណា GoPro Hero ពុំមានលក្ខណៈពិសេសគ្រប់យ៉ាងដូចគ្នាទៅនឹងម៉ូដែល Hero 6 និង Hero 5 ឡើយ ប៉ុន្ដែវាមានតម្លៃត្រឹម $199 ប៉ុណ្ណោះ។ ចំពោះតម្លៃប៉ុណ្ណេះ អាចនិយាយបានថានរណាក៏អាចទិញយកទៅប្រើប្រាស់បានដែរ។ គួរបញ្ជាក់ផងដែរថា ម៉ូដែលថ្មីនេះគឺមានជម្រើសតម្លៃដល់ $299 រឺ $399 ដែរទៅតាមប្រភេទលក្ខណៈពិសេស។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន GoPro បានសម្រេចចេញលក់ផលិតផលកាមេរ៉ាថ្មីនេះ នៅទូទាំងពិភពលោកតែម្ដង ហើយចំពោះលក្ខណៈពិសេសរបស់ GoPro Hero វិញគឺមានបំពាក់ដោយកាមេរ៉ាទំហំ 10-megapixel ជាមួយនឹងទំហំ sensor 1/2.3-inch ប្រភេទ CMOS អាចថតវីដេអូបានក្នុងកម្រឹត 1080p ល្បឿន 60fps និងកម្រឹត 1440p ល្បឿន 30fps តែមិនអាចថត 4K បានឡើយ។ មួយវិញទៀត បច្ចេកវិទ្យាទប់លំនឹង OIS ក៏មិនត្រូវបានបំពាក់លើម៉ូដែលនេះដែរ តែជំនួសមកវិញដោយ EIS (Electronic image stabilization) វិញ។
ចំពោះអេក្រង់របស់ GoPro Hero គឺមានទំហំ 4.95ស.ម ក្នុងកម្រឹតបង្ហាញរូបភាព 320×480 pixels។ សម្រាប់កម្រឹត ISO គឺចន្លោះពី 100-1600 ជាមួយនឹងអង្គផ្ទុកទិន្នន័យ 4GB មកស្រាប់ក្នុងម៉ាស៊ីន ប៉ុន្ដែលោកអ្នកអាចបន្ថែម Memory card បានដល់ 128GB។

Fu
ប្រភព៖ beebom
- Share This Post:






