ខ្មែរណូត

ស្វែងរក

  • រថយន្ត

    ក្រុមហ៊ុន Toyota ទើបតែបញ្ចេញរូបរាង Corolla Trek ស៊េរី 2020 យ៉ាងថ្មីសន្លាង

    BY autoadmin September 25, 2019
    ក្រុមហ៊ុន Toyota ទើបតែបញ្ចេញរូបរាង Corolla Trek ស៊េរី 2020 យ៉ាងថ្មីសន្លាង

    រថយន្ត Toyota Corolla ទើបតែបញ្ចេញរូបរាងសម្រាប់ស៊េរីឆ្នាំ 2020 យ៉ាងថ្មីសន្លាង។ ចេញលក់ផ្ដាច់មុខតែប្រភេទ Touring Sports ជាមួយនឹងកម្ពស់ខ្ពស់ពីដីបន្ថែម 20មីលីម៉ែត្រ, ប៉ាណាមុខ honeycomb grille, ប្លាស្ទិចរុំពីក្រោម, យ៉ាន់ស្ព័រទំហំ 17អ៊ីញ​, ចង្កៀងបំភ្លឺផ្លូវ LED, ចង្កៀងគុជ (fog lamps), កញ្ចក់ឯកជនភាពខាងក្រោយ និងឡូហ្គោ “Trek” នៅឃ្លុបខាងក្រោយ និងមានការរចនាផ្នែកខាងក្នុងបន្ថែមបន្តិចបន្តួចផងដែរ។ រថយន្តនេះត្រូវបានគេរំពឹងថា នឹងជាគូប្រជែងជាមួយរថយន្ត Ford Focus Active ផងដែរ។

    សម្រាប់រថយន្ត Corolla Trek ស៊េរីថ្មីនេះ ក្រុមហ៊ុន Toyota បានបំពាក់ប្រព័ន្ធថាមពល ៣ផ្សេងគ្នា។ ត្រកូលទាំងនោះចាប់ផ្តើមជាមួយនឹងទំហំចំណុះ 1.2លីត្រ បន្ទាប់មក 1.8លីត្រ និងប្រភេទកូនកាត់ 2.0លីត្រ។ ក្រុមហ៊ុនក៏បានបង្ហាញរថយន្ត Corolla Trek ដល់សាធារណជនរួចហើយដែរ ក្នុងកំឡុងពេលនៃការប្រណាំង ‘La Vuelta’ រវាងថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា បន្ទាប់ពីបានសហការជាដៃគូជាមួយ Trek Bicycle។ យ៉ាងណាមិញលក្ខណៈពិសេសពេញលេញ និងព័ត៌មានលម្អិតអំពីតម្លៃសម្រាប់ទីផ្សារអឺរ៉ុបមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

    អត្ថបទ៖ លីដា

    Share This Post: