កម្មវិធីអាពាហ៌ពិពាហ៌អស្ចារ្យ របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចាប់រង្វាន់រកគូស្នេហ៏ដែលឈ្នះរង្វាន់ ចំនួន១០៥ គូបន្ថែមទៀតក្នុងវគ្គទី៣ ឆ្នាំ២០១៨ នេះ
ក្រុមហ៊ុនស្រាបៀរ GANZBERG បានប្រកាសថានៅយប់ថ្ងៃទី ១ ខែមេសានេះ នឹងធ្វើការចាប់រង្វាន់អាពាហ៌ពិពាហ៌អស្ចារ្យវគ្គទី៣ ក្នុងឆ្នាំ២០១៨ ដោយជ្រើសរើសយកគូស្វាមីភរិយាថ្មីចំនួន១០៥គូទៀត ដែលបានជាវស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវក្នុងពិធីមង្គលការរបស់ខ្លួន។ ការចាប់រង្វាន់អាពាហ៌ពិពាហ៌អស្ចារ្យនេះ នឹងធ្វើឡើងនៅក្នុងកម្មវិធីប្រគុំតន្ត្រី GANZBERG UBER BUS 2018 ដើម្បីអបអរសាទរ ការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃផង ក៏ដូចជាអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការបន្ថែមរង្វាន់ម៉ូតូធំរហូតដល់១,០០០គ្រឿង រថយន្តថ្មីស្រឡាំងចំនួន១០០គ្រឿងបន្ថែមទៀត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សរុប ១,៥០០,០០០ដុល្លារ ហើយក្រុមហ៊ុនស្រាបៀរ GANZBERG នឹងបន្តស្វែងរកគូស្វាមីភរិយាថ្មីដែលជាវយកស្រាបៀរ GANZBERG ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស៕


