រថយន្ត

រថយន្តភីកអាប់ Isuzu D-Max ស៊េរីឆ្នាំ 2020 បង្ហាញមុខជាផ្លូវការនៅឯប្រទេសថៃ

BY
autoadmin
October 14, 2019

ក្រុមហ៊ុន Isuzu បានបាត់មុខពីទីផ្សារអាមេរិកយូរណាស់មកហើយ ជាពិសេសបើយើងនិយាយពីប្រភេទភីកអាប់របស់ក្រុមហ៊ុននេះ។ ប៉ុន្តែយ៉ាងណាសម្រាប់ទីផ្សារដទៃទៀត ពួកគេនៅតែបន្ដធ្វើអាជីវកម្ម ហើយជាក់ស្ដែងពេលនេះ Isuzu បានបង្ហាញនូវវត្តមាននៃម៉ូដែល D-Max ដែលបានបាត់មុខរយៈពេល 8ឆ្នាំ មកហើយ។ គួររំលឹកដែរថា D-Max ជារថយន្តដែលផលិតនៅក្រោមមូលដ្ឋានគំរូតាមរថយន្ត Chevy Colorado ហើយការងាកក្រោយមកវិញនេះ ក៏ប្រហែលជាមិនធ្វើឱ្យអតិថិជនខកបំណងឡើយ ជាមួយនឹងរូបរាងយ៉ាងសង្ហារ បូករួមនឹងការអាប់ឌែតយ៉ាងសម្បូរបែប។

ផ្នែកខាងក្រៅកាន់តែមើលទៅមានភាពទាន់សម័យ ខណៈចង្កៀងបំភ្លឺ LED ត្រូវបានកែប្រែថ្មី។ វាត្រូវបានផលិតឡើងជា 3​​ ជម្រើស ដែលទី1 គឺប្រភេទធម្មតា (Regular Cab) ទី2 គឺប្រភេទទូលាយ (Space Cab) និងទី3 គឺប្រភេទចុះផ្លូវពិបាក 4×4 (Crew Cab) ចាប់ពីប្រភេទកៅអី 2 រហូតដល់ 4កៅអី និងប្រភេទ V-Cross (ស្ពិចខ្លាំង) តាមចំណូលចិត្តអ្នកប្រើ។ ថាមពលរបស់វាបានមកពីម៉ាស៊ីនម៉ាស៊ូត turbodiesel ទំហំ 3.0លីត្រ ដែលទើបបង្កើតថ្មី ដែលអាចផលិតកម្លាំង 188សេះ (140kW) និងកម្លាំងបង្វិល 332lb-ft (450Nm) ។ Isuzu ក៏នឹងផ្ដល់ជូនម៉ាស៊ីនម៉ាស៊ូត RZ4E turbodiesel ទំហំ 1.9លីត្រ ផងដែរ ខណៈដែលក្រុមហ៊ុនប្រហែលជាមិនទាន់ចាត់ថ្នាក់សម្រាប់ម៉ាស៊ីននេះនៅឡើយ៕

អត្ថបទ៖ លីដា

Share This Post: