ក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់មកពីកាណាដា អាចជួយប្រជាជនកម្ពុជា ឲ្យទទួលបានសញ្ជាតិជាលក្ខណ:ពិភពលោកជនជាតិកម្ពុជាដែលមានទ្រព្យធនខ្ពស់ កំពុងសម្លឹងរកការពង្រីកលទ្ធភាព និងជម្រើសធ្វើដំណើរ បានពីការទទួលបានសញ្ជាតិតាមរយ:កម្មវិធីវិនិយោគ
រាជធានីភ្នំពេញ ឆ្នាំ ២០១៨៖ ក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់មកពីកាណាដាអាចជួយប្រជាជនកម្ពុជា ដើម្បីពង្រីក ជម្រើសធ្វើដំណើរនៅជុំវិញពិភពលោក តាមរយ:ការចាប់យកសញ្ជាតិ ឫលិខិតឆ្លងដែនទីពីរ ដែលផ្តល់ឲ្យជាមួយ នូវការធ្វើចល័តភាព និងការធ្វើដំណើរដែលមានភាពងាយស្រួលជាងមុន ដែលបានមកពីការធ្វើអន្តោប្រវេសន៍ តាមយ:កម្មវិធីវិនិយោគ។ “ការទទួលបានសញ្ជាតិជាលក្ខណ:ពិភពលោក បង្ហាញឲ្យឃើញពីសេរីភាពនៃការធ្វើដំណើរ។ វាអាចអនុញ្ញាតឲ្យ លោកអ្នកទៅកន្លែងដែលចង់ទៅនៅពេលណាក៏បាន”។
នេះជាសម្តីរបស់ លោក Bastien Trelcat ដែលជា Managing Partner របស់ Harvey Law Group ដែលជាក្រុមហ៊ុនប្រឹក្សាផ្លូវច្បាប់ខាងផ្នែកអន្តោប្រវេសន៍ និងពាណិជ្ជកម្មដែលមានទីតាំងនៅកម្ពុជា។ Harvey Law Group (HLG) មានទីស្នាក់ការកណ្តាល នៅទីក្រុងហុងកុង រួមជាមួយនឹងការិយាល័យសាខានៅទីក្រុងធំៗផ្សេងទៀតដូចជា បាងកក យាំងហ្គូន ភ្នំពេញ ហូជីម៉ីញ ហាណូយ ដាណាង ម៉ានីលឡាជាដើម ហើយក្រុមហ៊ុននេះមានផ្តល់ជូនការទទួលបានសិទ្ធិស្នាក់នៅ និងសញ្ជាតិតាមរយ:កម្មវិធីវិនិយោគនៅទីតាំងដែលមានសិទ្ធិអំណាចខ្លាំងក្លា រួមមាន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងតំបន់អឺរ៉ុប។

សម្រាប់ប្រជាជនដែលកាន់លិខិតឆ្លងដែនកម្ពុជាអាចធ្វើដំណើរដោយមិនចាំបាច់ទិដ្ឋាការ (វីសា) ទៅចំនួន ៥០ ប្រទេស ប៉ុណ្ណោះ ហើយលិខិតឆ្លងដែននេះជាប់ចំណាត់ថ្នាក់ទី ៨៧ នៅលើពិភពលោក បើយោងទៅតាម Visa Restriction Index។ សម្រាប់អ្នកកាន់លិខិតឆ្លងដែនរបស់ ប្រទេស សាយព្រឺស (Cyprus) វិញ គឺអាចធ្វើ ដំណើរទៅ ១៥៥ ប្រទេស នេះសម្រាប់អ្នកដែលមានសញ្ជាតិសាយព្រឺសតែម្តង (កម្មវិធីទទួលបានសញ្ជាតិនេះ ចាប់ផ្តើមពីចំនួនទឹកប្រាក់ ២ លានអឺរ៉ូ ឡើងទៅ)។ ចំណែកឯអ្នកកាន់លិខិតឆ្លងដែនរបស់ប្រទេស សាំងឃីត និង នេវីស (St. Kitts & Nevis) វិញ អាចធ្វើដំណើរទៅ ១២៧ ប្រទេសបានដោយគ្មានទិដ្ឋាការ (កម្មវិធីទទួលបាន សញ្ជាតិចាប់ផ្តើមពីចំនួនទឹកប្រាក់ ៤០ ម៉ឺនដុល្លារអាមេរិកឡើងទៅ។

លោក Bastien Trelcat បានឲ្យដឹងទៀតថា “ក្នុងនាមជាប្រជាជាតិលើពិភពលោក ការវិនិយោគលើសញ្ជាតិទីពីរ អាចផ្តល់នូវសេរីភាពនៃការធ្វើដំណើរយ៉ាងពេញលេញ។ ក្រលេកមើលលើឧទាហរណ៍ពីប្រទេស ដូមីនីកា (Commonwealth of Dominica) ដែលកម្មវិធីផ្តល់សញ្ជាតិគឺមានតម្លៃទឹកប្រាក់ចាប់ពី ចំនួន ១០ម៉ឺន ដុល្លារអាមេរិកឡើងទៅ និងបានក្លាយជាកម្មវីធីដែលមានកេរិ៍្តឈ្មោះជាងគេខាងផ្នែកបរិច្ចាគលុយសម្រាប់មូលនិធិ សាធារណ:។ ជនជាតិដូមីនិកា អាចធ្វើដំណើរទៅជាង ១១៨ ប្រទេស ដោយគ្មានទិដ្ឋាការ រីឯ សញ្ជាតិ វាណាទូ (Vanuatu)វិញ អាចធ្វើដំណើរទៅ ១២៦ ប្រទេស ដោយគ្មានទិដ្ឋាការដូចគ្នា ក្នុងនោះ រួមមាន ចក្រភពអង់គ្លេស អឺរ៉ុប ហុងកុង សាំងហ្គាពួរ និង រុស្សី ជាដើម។ នេះគឺសារ:ប្រយោជន៍ដ៏ធំធេងរួចជាស្រេច។ ”
វិនិយោគិនអាចទិញផ្ទះ ផ្ទះស្នាក់នៅពេលចូលនិវត្តន៍ និងអចលនទ្រព្យនៅជាប់មាត់សមុទ្រ នៅក្នុងប្រទេសដូចជា សាយព្រឺស (Cyprus) សាំងឃីត និងនេវីស (St. Kitts & Nevis) អាំងទីហ្គ័រ និង បាបូដា (Antigua & Barbuda) ដូមីនិកា (Dominica) សាន់ឡូស៊ា (Saint Lucia) ហ្រ្គីណាដា (Grenada) និង វាណាទូ (Vanuatu) ជាដើម។


លោក Bastien Trelcat បានបន្ថែមទៀតថា “តើអ្នកណាខ្លះដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី ធ្វើអន្តោប្រវេសន៍តាមរយ:ការវិនិយោគនេះ? បើសិនជាអ្នកចំណាយពេលវេលាសម្រាកលម្ហែកាយដោយធ្វើ ដំណើរទៅក្រៅប្រទេស ការចាប់យកកម្មវិធីផ្តល់សញ្ជាតិ ឫសិទ្ធិស្នាក់នៅ អាចជួយអ្នកទទួលបានអចលនទ្រព្យ នៅតំបន់យុទ្ធសាស្ត្រ ដែលអ្នកអាចអភិវឌ្ឍវាឲ្យទៅជាផ្ទះផ្ទាល់ខ្លួនមួយទៀតរបស់អ្នក។ ម្យ៉ាងទៀត បើសិនជា អ្នកក្លាយជាឪពុកម្តាយគេហើយ កម្មវិធីផ្តល់សញ្ជាតិទាំងនេះអាចផ្តល់នូវសុវត្ថិភាព និងឱកាសអប់រំនៅក្រៅ ប្រទេស សម្រាប់កូនៗរបស់លោកអ្នក។ ប្រសិនបើអ្នកជាសហគ្រិនវិញនោះ នេះជាឱកាសបន្ថែមផ្សេងទៀត ដើម្បីពង្រីកប្រព័ន្ធទំនាក់ទំនងរបស់លោកអ្នក ក៏ដូចជាពង្រីកគុណប្រយោជន៍ពីកម្មវិធីបន្ថែមទៀត។ ហេតុនេះ ហើយ ការចាប់យកសញ្ជាតិទីពីរពិតជាអាចជួយសម្រេចបំណងផ្ទាល់ខ្លួន ទៅលើការធ្វើដំណើរ ដោយមិនមានភាពខ្វល់ខ្វាយ ផ្សារភ្ជាប់ទៅនឹងប្រព័ន្ធអប់រំ និងតំហែទាំសុខភាពផ្សេងទៀត ព្រមទាំង ជួយលោកអ្នកឲ្យរីកចម្រើន និងពង្រីកបន្ថែមនូវទ្រព្យសម្បត្តិរបស់លោកអ្នកជាលក្ខណ:ឆ្លងដែន។”

គួរបញ្ជាក់ថា ប្រជាជនតម្រូវឲ្យដាក់ពាក្យយកទិដ្ឋាការ ដើម្បីធ្វើដំណើរទៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អឺរ៉ុប និងប្រទេសមានការអភិវឌ្ឍន៍សេដ្ឋកិច្ចមួយចំនួនទៀត។ លោក Bastien Trelcat បានលើកឡើងថា ក្រុមហ៊ុនរបស់គាត់មានគោលដៅផ្តល់ជាយោបល់ដែលល្អបំផុត លើជម្រើសវិនិយោគ ចំពោះប្រជាជនកម្ពុជា ដើម្បីទទួលបានសញ្ជាតិទីពីរ ឫសិទ្ធិស្នាក់នៅ ដែលអាចអនុញ្ញាតឲ្យពួកគេធ្វើដំណើរទៅប្រទេសជាច្រើន ដោយ គ្មានតម្រូវការទិដ្ឋាការ ហើយចំណុចនេះគឺមានសារ:សំខាន់បំផុត ជាពិសេសចំពោះវិនិយោគិនទាំងឡាយណា ដែលមានទំនាក់ទំនងពាណិជ្ជកម្មនៅច្រើនប្រទេសផ្សេងៗគ្នា។ បន្ថែមពីលើការធ្វើអន្តោប្រវេសន៍ និង សារ:ប្រយោជន៍ពាក់ព័ន្ធផ្សេងទៀត វិនិយោគិនទាំងនោះក៏អាចមានលទ្ធភាពទទួលបានទឹកប្រាក់វិនិយោគនោះ ត្រឡប់មកវិញ ក្នុងរយ:ពេលដែលបានកំណត់ណាមួយ។
យោងទៅតាមសម្តីបន្ត របស់ លោក Bastien បានបញ្ជាក់ទៀតថា “សញ្ជាតិទីពីរ មិនមែនជាបញ្ហានៃជាតិនិយម ទៀតទេ។ ព្រោះថាការមានសញ្ជាតិទីពីរគឺមិនមែនជាការប្រឆាំងចំពោះជាតិសាសន៍ខ្លួនឯង ដើម្បីទទួលបាន សញ្ជាតិថ្មីនោះទេ។ ពេលនេះគឺឆ្នាំ ២០១៨ហើយ ហេតុនេះហើយ ការធ្វើសកលភាវូបនីយកម្មនឹងមានការ ផ្លាស់ប្តូរជាលំដាប់បន្តទៅមុខទៀត។ ឧទាហរណ៍ជាក់ស្តែងគឺពី ប្រទេសវៀតណាម ។ ជោគជ័យមួយចំនួនធំ របស់ប្រទេសវៀតណាម គឺពួកគេអនុញ្ញាតឲ្យប្រជាជនពួកគេចេញទៅក្រៅប្រទេសជាមួយនឹងមូលហេតុផ្សេងៗ ពីគ្នា។ នៅពេលដែលប្រជាជនពួកគេធ្វើអន្តោប្រវេសន៍ទៅប្រទេសផ្សេង ហើយទទួលបានគំនិតយោបល់ថ្មីៗ នោះពួកគេអាចយកគំនិតទាំងនោះត្រលប់មកស្រុកកំណើតវិញបាន។ ដូច្នេះហើយ ការទទួលបានសញ្ជាតិ ឫសិទ្ធិរស់នៅមួយទៀតសម្រាប់ជនជាតិវៀតណាម គឺជាចំណុចដ៏ល្អប្រសើរសម្រាប់សេដ្ឋកិច្ចទាំងមូលរបស់ ប្រទេសវៀតណាម។ ”

ខណ:ពេលនេះ HLG កំពុងមើលឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺជាទីផ្សារកំពុងរីកចម្រើន រួមជាមួយនឹង កំណើនប្រជាជនមានចំណូលមធ្យមក៏កំពុងតែមានការកើនឡើងផងដែរ។ ជាសេចក្តីបញ្ចប់ លោក Bastien បានឲ្យដឹងថា “HLG កំពុងតែធ្វើការអប់រំលើទីផ្សារនេះ។ កម្មវិធីទាំងនេះគឺមានលក្ខណ:ពិសេសចំពោះ ការវិនិយោគដែលមានការទទួលស្គាល់រួចមកហើយ។ ដូច្នេះហើយ សេវាកម្មរបស់ពួកយើងគឺពិតជាមានតម្លៃ សម្រាប់អ្នកដែលត្រូវការការធ្វើចល័តភាព។ អ្នកមិនចាំបាច់ជាសេដ្ឋី មានប្រាក់វាល់លាន ដើម្បីដាក់ពាក្យនោះទេ ពោលគឺចំនួនវិនិយោគចាប់ផ្តើមពី ចំនួន ១០ម៉ឺនដុល្លារអាមេរិក ប៉ុណ្ណោះ។ យើងមើលឃើញពីភាពពេញនិយម សម្រាប់អ្នកមានកម្រិតកណ្តាល ឫខ្ពស់ជាងថ្នាក់កណ្តាល ដែលអាចមានលក្ខណ:គ្រប់គ្រាន់ ដើម្បីទទួលបាន សញ្ជាតិទីពីរនេះ។ ភាគច្រើនចំពោះអតិថិជនទាំងអស់នោះ កម្មវិធីវិនិយោគទាំងនេះគឺដូចជាការចូលរួមកម្មវិធី ឯកជនលក្ខណ:បែបល្បីល្បាញក្នុងមួយភាគរយតែប៉ុណ្ណោះ។ ”
HLG គឺជាក្រុមហ៊ុនច្បាប់លក្ខណ:អន្តរជាតិឈានមុខគេ ដែលមានជំនាញលើច្បាប់ក្រុមហ៊ុន និងចល័តភាព ជាមួយកិត្តិនាមនៅទូទាំងពិភពលោក តាមរយ:តំណាងឲ្យភ្ញៀវ និងក្រុមហ៊ុនលំដាប់ថ្នាក់ខ្ពស់។ HLG បានទទួល ពានរង្វាន់ជាក្រុមហ៊ុនច្បាប់លើផ្នែកអន្តោប្រវេសន៍ល្អជាងគេ នៅឯកម្មវិធីពានរង្វាន់ Macallan ALB Hong Kong Law Awards ប្រចាំឆ្នាំ លើកទី ១៣ នៅឆ្នាំ ២០១៤ និង ២០១៧។ HLG បានឈានជើងចូលទីផ្សារកម្ពុជា នៅខែមករា ឆ្នាំ ២០១៨ ក្នុងនាមជាក្រុមហ៊ុនច្បាប់ និងប្រឹក្សាយោបល់លើផ្នែកអន្តោប្រវេសន៍នាំមុខគេ ជាមួយ នឹងគម្រោងនៃការធ្វើចល័តភាពដ៏ទូលំទូលាយបំផុត។
គួរបញ្ជាក់ថា HLG ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាក្រុមហ៊ុនដែលផ្តល់ការប្រឹក្សាលើផ្នែក ធ្វើអន្តោប្រវេសន៍ និងមិនមានផ្តល់ការប្រឹក្សាណាមួយលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជាណាមួយនោះទេ។ សម្រាប់ពត៌មានផ្សេងៗទាក់ទងនឹងឱកាសវិនិយោគក្នុងកម្មវិធីអន្តោប្រវេសន៍ណាមួយ សូមទាក់ទងមក
Mr. Bastien Trelcat (Managing Partner) របស់ HLG ឫ Ms. Nymol Sokun ប្រធានផ្នែកអភិវឌ្ឍន៍ ពាណិជ្ជកម្ម (Business Development Manager)។
btrelcat@harveylawcorporation.com
nsokun@harveylawcorporation.com
ទូរស័ព្ទ៖ +855 70 789 330 ឫ ចូលទៅកាន់ FB: https://www.facebook.com/HLGcambodia/
អាស័យដ្ឋាន៖ អាគារ Exchange Square, Unit ៧០៣ ជាន់ទី ៧ ផ្លូវ ១០៦ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
