ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កឺកឺត្រៀមបើកហាងម៉ាស្សាបង្កប់សេវាពិសេស ត្រូវសមត្ថកិច្ចបង្ក្រាបទាន់ពេល

    BY Khmernote Media October 19, 2019
    កឺកឺត្រៀមបើកហាងម៉ាស្សាបង្កប់សេវាពិសេស ត្រូវសមត្ថកិច្ចបង្ក្រាបទាន់ពេល

    លោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យ និងបង្ក្រាបជាក់ស្តែងទីតាំងអាជីវកម្មមួយកន្លែង របស់ជនជាតិចិន ដែលត្រៀមបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

    នៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩,៣០នាទីព្រឹក ដោយអនុវត្តតាមបទបញ្ជារបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងលោក ហែម វណ្ណា អធិការងខណ្ឌ ដឹកនាំកម្លាំងគណៈកម្មកការចម្រុះចុះត្រួតពិនិត្យជាក់ស្តែងទីតាំងអាជីវកម្មមួយកន្លែង របស់ជនជាតិចិន ដែលត្រៀមរៀបចំបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ ដែលមានយីហោ “ឡុងពាន អ៉ីឡុងវ័ន ងូតទឹក ” មានទីតាំង ផ្ទះលេខ ៧Eo ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

    ក្រោយចុះពិនិត្យជាក់ស្តែងឃើញថាទីតាំងខាងលើបានត្រៀមបើកប្រកបអាជីវកម្ម ម៉ាស្សា ស្ទីម-សូណា និងមាន បង្ហាញនូវផ្ទាំងរូបភាពអាសអាភាស ជាច្រេីនផ្ទាំងដែលធ្វើឱ្យប៉ះពាល់ដល់វប្បធ៌មជាតិ តម្លៃស្ត្រី និងគ្រួសារខ្មែរ រួមទាំងមានស្រោមអនាម័យ មិនទាន់ប្រើមួយចំនួនធំផងដែរ ។

    គណៈកម្មការបានសំរេចដូចខាងក្រោម៖
    ១-ដកហូតរូបភាពអាសអាភាសទាំងអស់ ដែលបានដាក់តាំងបង្ហាញនៅលើជញ្ជាំង ។
    ២-ផ្អាកអាជីវកម្មនេះបណ្តោះអាសន្នរង់ចាំបំពេញបែបបទ និងច្បាប់អាជីវកម្មត្រឹមត្រូវទើបអនុញ្ញាតឲ្យប្រកបអាជីវកម្មវិញបាន ។
    ៣-មិនអនុញ្ញាអោយដាក់តាំងរូបភាពអាសអាភាស ឬខ្លឹមសារផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌សង្គម ។
    ៤-ហាមដាច់ខាតធ្វើអាជីវកម្មបម្រើសេវាផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន ឬយកទីតាំងអាជីវកម្មប្រព្រឹត្តិបទល្មើសផ្សេងៗ ។

    ក្រៅពីសំភារៈខាងលើ ក្រុមការងារពុំបានដកហូតសំភារៈ ផ្សេងៗ ដែលមិនពាក់ព័ន្ធឡើយ និង បានអោយម្ចាស់ទីតាំងផ្តិតមេដៃលើកំណត់ហេតុផងដែរ៕

     

    ប្រភព៖ រដ្ឋបាល ខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay