ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាណោចអាធ័មណាស់! ដឹងថាខ្លួនមានជម្ងឺប្រចាំកាយហើយមិនចង់ឲ្យកូនៗពិបាកក្នុងការមើលថែជម្ងឺ សរសេរសំបុត្រផ្តែផ្តាំហើយសុខចិត្តធ្វើអត្តឃាត ចងក សម្លាប់ខ្លួនគួរឲ្យអនិច្ចា

    BY Khmernote Media October 19, 2019
    អាណោចអាធ័មណាស់! ដឹងថាខ្លួនមានជម្ងឺប្រចាំកាយហើយមិនចង់ឲ្យកូនៗពិបាកក្នុងការមើលថែជម្ងឺ សរសេរសំបុត្រផ្តែផ្តាំហើយសុខចិត្តធ្វើអត្តឃាត ចងក សម្លាប់ខ្លួនគួរឲ្យអនិច្ចា

    ខេត្តកណ្តាល៖ បុរសម្នាក់ព្រោះតែមិនចង់ឲ្យកូនពិបាកក្នុងការមើលថែជំងឺគាត់ សរសេរសំបុត្រផ្តែផ្តាំទុកឲ្យកូនហើយសុខចិត្តធ្វើអត្តឃាត ចងក សម្លាប់ខ្លួនគួរឲ្យអនិច្ចា។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចដីចំការ ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ សៀ យី ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ មានជំងឺប្រចាំកាយ ក្រពះ ពោះវៀន និងត្រចៀក។

    តាមការបំភ្លឺរបស់កូនជនរងគ្រោះឈ្មោះ យី សេងឆ អាយុ២០ឆ្នាំ បានឲ្យដឹងថា ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូជូនកូន ទៅដាក់ត្រឹមបេនរ៉ឺម៉កមុខរោងចក្រហ្គោលហ្វេម ស្ថិតនៅភូមិកើតហេតុ ដើម្បីអោយកូនជិះទៅធ្វើការនៅភ្នំពេញ។ បន្ទាប់មកនៅម៉ោងប្រហែល ៦និង៤០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល កូនស្រីរបស់ជនរងគ្រោះឈ្មោះយី មួយហៀង បានទូរស័ព្ទមកសួរថា ប៉ា ហូបបាយនៅ? ហើយជនរងគ្រោះប្រាប់ថា ហូបរួចហើយ កូនសួរទៀតថាបានម្ហូបអី ជនរងគ្រោះថា ឆាត្រីខ, ប៉ុណ្ណឹងបានហើយមេឃកំពង់ភ្លៀង រួចក៏បិទទូរស័ព្ទទៅ។

    រហូតមកដល់ម៉ោង២ និង៣០នាទី ថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៩ ឈ្មោះ ធី គន្ធា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ បានដើរទៅរកឆ្លុះកង្កែប ស្រាប់តែប្រទះឃើញសពជនរងគ្រោះចងក ស្លាប់នៅនិងដើមស្វាយក្នុងដីចំការ រួចក៏បានរត់ស្រែកហៅប្រាប់អ្នកជិតខាងអោយដឹងតែម្តង។ ក្រោយមកលោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូ បានទូរស័ព្ទមក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ទៅដល់កន្លែងកើតហេតុឃើញជនរងគ្រោះយកខ្សែអង្រឹងចងក ភ្ជាប់ទៅនឹងដើមស្វាយ ស្លាប់បាត់ទៅហើយ។ ជនរងគ្រោះមានសរសេរពាក្យបណ្តាំទុកមុនធ្វើអត្តឃាត(ចងក)ទុកឲ្យកូនទៀត ។ បន្ទាប់មកសមត្ថកិច្ចចុះធ្វើការពិនិត្យ ដោយមានផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរដែនដី ឃើញថាសាកសព មានស្នាមខ្មៅជុំវិញក និងលានអណ្តាតចេញមកក្រៅ និងមានទឹកកាម ក្រៅពីនេះពំុមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ ។ ក្រោយពីការពិនិត្យរបស់សមត្ថកិច្ចជំនាញសាកសពត្រូវបានប្រគល់អោយគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕

    ប្រភព៖សេនាធិការ នគរបាលស្រុកស្អាង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay