ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលរដ្ឋសាទរចំពោះការរៀបចំសួនច្បារថ្មីមុខប្រាសាទអង្គរវត្តនិងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍បន្ត

    BY Khmernote Media October 19, 2019
    ពលរដ្ឋសាទរចំពោះការរៀបចំសួនច្បារថ្មីមុខប្រាសាទអង្គរវត្តនិងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍បន្ត

    សៀមរាប៖ បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននឹងកំពុងរៀបចំជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។

    លោក រ៉ែល អ្នកបើករថយន្តដឹកភ្ញៀវទេសចរណ៍របស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយ បាននិយាយថា មុខប្រាសាទអង្គរវត្តមានការផ្លាស់ប្ដូរច្រើននារយៈពេលចុងក្រោយនេះ ពិសេសក្រោយវត្តមានសួនច្បារបានកើតឡើង។ កំពុងអង្គុយក្រោមម្លប់ឈើលើសួនច្បារថ្មីដែលមានភាពបៃតង លោក រ៉ែល បាននឹកទៅអតីតកាលដែលទីធ្លានេះជាចំណតរថយន្តនិងមានបរិស្ថានមិនសូវស្អាត ស័ក្ដិសមជារមណីយដ្ឋានទេសចរណ៍វប្បធម៌ឡើយ។ ក្រោយរៀបចំដាំស្មៅ និងដើមឈើតូចធំជាច្រើនហើយនោះ អ្នកបើករថយន្តរូបនេះយល់ថា គួរតែមានការរៀបចំបន្តទៀត ដើម្បីឱ្យបរិស្ថានជុំវិញមានភាពស្រស់បំព្រង និងជាទីទាក់ទាញដល់ទេសចរទូទៅ។

    មិនឆ្ងាយប៉ុន្មានពីលោក រ៉ែល រំលងប្រមាណ២០ម៉ែត្រ ទីនោះគឺលោក ហូ ដែលកំពុងរង់ចាំភ្ញៀវនៅលើរ៉ឺម៉កកង់បី។ ឆ្លើយតបទៅនឹងសំណួរ លោក ហូ ប្រាប់ថា គាំទ្រចំពោះការរៀបចំបរិស្ថានមុខអង្គរ ដើម្បីបង្កើនសោភ័ណភាពដល់ប្រាសាទដ៏អច្ឆរិយៈរបស់ខ្មែរមួយនេះ។ ជាមួយគ្នានោះ លោក ហូ ក៏ចង់ឱ្យអាជ្ញាធរជាតិអប្សរាបន្តការរៀបចំជាបន្តទៀត ក្នុងនោះក្រៅពីរៀបចំដាំស្មៅ លោកក៏ចង់ឱ្យគិតគូរពីបញ្ហាដីហ៊ុយតាមផ្លូវមុខអង្គរវត្តរហូតដល់ស្ពានហាលផងដែរ ដ្បិតថា ស្ថានភាពសព្វថ្ងៃបង្កផលប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរជាខ្លាំង។ ជាងថតរូបម្នាក់ដែលនៅមុខប្រាសាទអង្គរវត្តក៏មិនជំទាស់ចំពោះការរៀបចំខាងលើនេះដែរ។ លោកមានសុទិដ្ឋិនិយមថាការអភិវឌ្ឍទាំងនេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលនៅតំបន់មុខប្រាសាទអង្គរវត្តនាថ្ងៃអនាគតយ៉ាងពិតប្រាកដ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

    Share This Post:
    MPO4D jitutoto mpo4d Mpoplay