រថយន្ត

HUMMER អាចនឹងត្រឡប់មកវិញឆាប់ៗ ហើយជាប្រភេទអគ្គីសនីទៀតផង

BY
autoadmin
October 19, 2019

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន General Motors នឹងចាប់ផ្តើមផលិតរថយន្តភីកអាប់អគ្គីសនី និងរថយន្ត SUV នៅឆ្នាំ២០២១ ដែលអាចរួមបញ្ចូលទាំងការចាប់ផ្តើមឡើងវិញនូវម៉ូដែល HUMMER ផងដែរ។ រ៉យទ័របាននិយាយថា រថយន្តទាំងនេះនឹងត្រូវផលិតនៅរោងចក្រ Detroit-Hamtramck ។ គួររំលឹកដែរថា General Motors បានបញ្ឈប់ម៉ូដែល HUMMER កាលពីឆ្នាំ២០១០ ក្នុងអំឡុងពេលពួកគេកំពុងក្ស័យធន។

យ៉ាងណាក៏ដោយ General Motors គ្រាន់តែបានបញ្ជាក់ជាសាធារណៈថា ខ្លួននឹងណែនាំភីកអាប់អគ្គិសនីថ្មី ប៉ុន្ដែមិនបញ្ជាក់ថ្ងៃនោះទេ។ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ ពួកគេគ្រោងនឹងចាប់ផ្តើមផលិតរថយន្តភីកអាប់ខ្នាតតូចនៅ ឆ្នាំ២០២១ បន្ទាប់មកម៉ូដែលម៉ាស៊ីនខ្លាំងនៅ ឆ្នាំ២០២២ និងរថយន្ត SUV នៅឆ្នាំ២០២៣ ។ ការសម្រេចចិត្តចុងក្រោយស្តីពីការប្រើឈ្មោះ HUMMER ឡើងវិញមិនទាន់ត្រូវបានគេសម្រេចនោះទេ ប៉ុន្តែយានយន្តមួយចំនួននឹងត្រូវបានលក់ក្រោមយីហោ GMC និង Cadillac ហើយការប្រកាសជាផ្លូវការគឺនៅពេលដែលពួកគេចរចាជាមួយដៃគូត្រូវគ្នា៕

អត្ថបទ៖ លីដា

Share This Post: