ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះព្រះមហាក្សត្រ យាងចូលរួមព្រះរាជពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុនថ្មី ព្រះអង្គម្ចាស់ណារ៉ូហ៊ីតុ នៅប្រទេសជប៉ុន

    BY Khmernote Media October 21, 2019
    ព្រឹកនេះព្រះមហាក្សត្រ យាងចូលរួមព្រះរាជពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុនថ្មី  ព្រះអង្គម្ចាស់ណារ៉ូហ៊ីតុ នៅប្រទេសជប៉ុន

    ភ្នំពេញ៖ នាវេលាព្រឹកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេសចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញព្រះរាជកិច្ចក្នុងប្រទេសជប៉ុន ចូលរួមក្នុងព្រះរាជពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុនថ្មី ព្រះអង្គម្ចាស់ណារ៉ូហ៊ីតុ (Naruhito)។ ក្នុងឱកាសដ៏វិសេសវិសាលនោះ មានការយាង និងអញ្ជើញថ្វាយព្រះរាជដំណើរ ដោយព្រះរាជវង្សានុវង្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ។

    សូមជម្រាបថាព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវការរបស់ព្រះចៅអធិរាជថ្មីប្រទេសជប៉ុន ព្រះអង្គម្ចាស់ ណារ៉ូហ៊ីតុ នឹងរៀបចំធ្វើឡើងតាមប្រពៃណីជប៉ុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។ តាមគម្រោង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩៕

    ប្រភព៖ Royal du Cambodge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay