ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប​ដឹកឈេីដែលបានដកហូត យកមកប្រគេនជូនឲ្យវត្តប្រាសាទអធ្វារវិញហេីយ

    BY Khmernote Media October 22, 2019
    មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប​ដឹកឈេីដែលបានដកហូត យកមកប្រគេនជូនឲ្យវត្តប្រាសាទអធ្វារវិញហេីយ

    មន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានប្រគល់ឈើដែលកម្លាំងចម្រុះដកហូត ជូនមកឲ្យវត្តប្រាសាទអធ្វារវិញហេីយនៅថ្ងៃទី២២ ខែតុលាម្សិលមិញ។ នេះបើយោងតាមការបង្ហោះរបស់​លោក​ស្រី ហ៊ុន ស៊ីណាត បានរៀបរាប់ឲ្យដឹងថា៖ “ខ្ញុំសូមថ្លែងអំណរគុណសារជាថ្មីចំពោះឯកឧត្តមអភិបាលខេត្ត និង មន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានប្រគល់ឈើដែលកម្លាំងចម្រុះដកហូតកាលពីថ្ងៃទី ១៥ តុលា ជូនមកឲ្យវត្តប្រាសាទអធ្វារវិញហេីយ។ ជំនួសមុខព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទអធ្វាសុំជូនពរដល់ឯកឧត្តម ព្រមទាំងកម្លាំងចម្រុះសូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការកុំបីឃ្លៀងឃ្លាតឡើយ”។

    គួរបញ្ជាក់ថាកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយ ជំនាញរដ្ឋបាលព្រៃឈើ ចុះពិនិត្យនិងរឹបអូសឈើអាររួច ចំនួន ៤៦សន្លឹក,ឈើហ៊ុបមូលចំនួន ០២ដើម,ជំនៀឈើមួយចំនួន ដែលជាឈើដែលព្រះសង្ឃយកមកកសាងកុដិ និងរោងបាយតែប៉ុណ្ណោះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay