ព័ត៌មានជាតិ
ព្រះមហាក្សត្រ បង្ហាញព្រះរាជវត្តមានក្នុងព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិជាផ្លូវការ នៃព្រះចៅអធិរាជជប៉ុន Naruhito
BY Khmernote Media
October 22, 2019
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមដង្ហែដោយ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី កំពុងស្ថិតក្នុងព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិជាផ្លូវការ នៃព្រះចៅអធិរាជជប៉ុន Naruhito នាវេលាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
សូមជម្រាបផងដែរថាព្រះរាជពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុនថ្មី ព្រះអង្គម្ចាស់ណារ៉ូហ៊ីតុ (Naruhito)មានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងមេដឹកនាំព្រមទាំងអ្នកតំណាងមកពីប្រទេស ១៨៣ប្រទេស។ តាមគម្រោង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩៕



ប្រភព៖ Royal du Cambodge