ព័ត៌មានជាតិ
ពុទ្ធោ! បុរសចំណាស់ម្នាក់ត្រូវគោធាក់ចំប្រដាប់ភេទ បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម
BY Khmernote Media
October 22, 2019
កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២ និង៤៥នាទីទៀបភ្លឺ បុរសម្នាក់ឈ្មោះ ឃុត សុភា អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិទំនប់ ឃុំទំនប់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានដឹកគោយកទៅខ្លុះកន្លុះនៅនឹងគុម្ភឫស្សីពីងពង់ខាងក្រោយផ្ទះម្នាក់ឯង ពេលនោះក៏ត្រូវគោធាក់ចំប្រដាប់ភេទ បណ្តាលឱ្យប្រកាច់ស្លាប់នៅនឹងគុម្ភឫស្សីពីងពង់ជិតគោនោះតែម្ដង។
ក្រោយកេីតហេតុនគរបាលជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានចុះធ្វេីកោសល្យវិច្ច័យរួចបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារគោធាក់ចំប្រដាប់ភេទពិតមែន និងបានប្រគល់សពជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី ៕




ប្រភព៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង