រថយន្ត

ភាគខាងលិចសិង្ហបុរីនឹងក្លាយជាទីតាំងសាកល្បងយានយន្តស្វ័យភាព Autonomous Vehicle

BY
autoadmin
October 24, 2019

ផ្នែកខាងលិចនៃប្រទេសសឹង្ហបុរីទាំងមូល នឹងក្លាយជាកន្លែងសាកល្បងយានយន្តស្វ័យភាព Autonomous Vehicles (AVs) ក្រោមផែនការដែលបានបង្ហាញដោយអាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា។ ផែនការនេះនឹងរួមបញ្ចូលតំបន់មួយចំនួនដូចជា៖ Woodlands, Bukit Merah និង Choa Chu Kang ហើយផ្លូវសាធារណៈចម្ងាយជាង ១,០០០គីឡូម៉ែត្រ ត្រូវបានបើកសម្រាប់ការសាកល្បងយានយន្តបើកបរដោយខ្លួនឯងនេះ។

ការពង្រីកនេះនឹងអនុញ្ញាតឱ្យអង្គការធ្វើតេស្តយានយន្តទាំងនេះជាបណ្តើរៗ ក្នុងបរិបទចរាចរណ៍ និងស្ថានភាពផ្លូវកាន់តែទូលំទូលាយ។ នៅក្នុងការប្រៀបធៀបកន្លែងសាកល្បងធំបំផុតនាពេលបច្ចុប្បន្ននេះ នៅក្នុងតំបន់ Buona Vista មានផ្លូវប្រហែល ៧០គីឡូម៉ែត្រប៉ុណ្ណោះ សម្រាប់ការធ្វើតេស្ត។ កន្លែងសាកល្បងដែលត្រូវបានពង្រីកនឹងរួមបញ្ចូលកន្លែងសាកល្បងដែលមានស្រាប់នៅ Buona Vista, Sentosa, កោះ Jurong ក៏ដូចជាសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang និងនៅជិត CleanTech Park ។ ក្នុងចំណោមក្រុមហ៊ុនដែលកំពុងធ្វើតេស្ត AVs នាពេលបច្ចុប្បន្ននេះមានដូចជាក្រុមហ៊ុន ST Engineering ក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្ស ComfortDelGro និងក្រុមហ៊ុនអាមេរិកខាងនុយក្លេអ៊ែរ៕

អត្ថបទ៖ លីដា

Share This Post: