ចោរលួចម៉ូតូយ៉ាងសកម្ម រួចលក់យកលុយទិញគ្រឿងញៀនជក់ទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
កណ្តាល៖ មុខសញ្ញាចោរលួចយ៉ាងសកម្មពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះចំនួន២នាក់ ២ថ្ងៃ ២ទីតាំងផ្សេងគ្នា។ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែតុលា ដោយទី១-ឈ្មោះមឿន វណ្ណាឡាវ ភេទប្រុសអាយុ១៧ឆ្នាំ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិទួលព្រេច ឃុំត្រពាំង គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ២-ឈ្មោះជៀវ កុម្ភៈ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ចំណែកជនរងគ្រោះឈ្មោះឈៀង រីករាយ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរបុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ឆែម សុភក្រ័ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកសិករ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ត កណ្តាល។ សភាពនៃរឿងហេតុនៅមុនពេលកើតហេតុជនរងគ្រោះទី១កំពុងចាក់បេតុងដោយទុកសោរនៅលើម៉ូតូទើបជនសង្ស័យចូលទៅលួច ។ ឯជនរងគ្រោះទី២ចូលមណ្ឌលសុខភាពពិនិត្យផ្ទៃពោះមិនបានដក សោរទុកជនសង្ស័យចូលទៅលួចជិះចេញ ទៅតែម្តង ។
តាមចម្លើយសារភាពរបស់ឈ្មោះមឿន វណ្ណាឡាវ បានសារភាពថាឈ្មោះជៀវ កុម្ភៈ ជាអ្នកទៅមើលផ្លូវហើយខ្លួនជាអ្នកចូលលួច រួចបានជិះទៅភ្នំពេញ(ឃ្លាំងរំសេវ)សុីគ្រឿងនិងប្តូរគ្រឿង ម៉ាសុីនបានលុយ១២០$ យកមកទិញថ្នាំញៀនប្រើប្រាស់ទាំង២នាក់។ ហើយកាលពីថ្ងៃទី១៨.កញ្ញា.២០១៩ ខ្លួនចូលលួចបានម៉ូតូម៉ាកស្កុបពី យកទៅបញ្ចាំ នៅឃ្លាំងរំសេវបានលុយ១៥០$យកមកចាយទាំង២នាក់។ ចំណែកឈ្មោះជៀវ កុម្ភៈ បានសារភាពពួកខ្លួនធ្លាប់ឆក់ទូរស័ព្ទដៃតាមផ្លូវជាតិលេខ៤បានចំនួន៣ លើកហើយខ្លួនធ្លាប់លួចម៉ូតូចំនួន៤លើក ។ ហើយជនសង្ស័យធ្លាប់ប្រើប្រាស់សារធាតុញៀនរយពេល២ឆ្នាំកន្លងមកហើយ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្ត ចាត់ការតាមនីតីវិធី៕








ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល