ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដូវធ្លាក់ខ្យល់មកដល់ សំរាមហូររសាត់រាយប៉ាយពេញកំពង់ផែក្រុងព្រះសីហនុ

    BY Khmernote Media October 24, 2019
    រដូវធ្លាក់ខ្យល់មកដល់ សំរាមហូររសាត់រាយប៉ាយពេញកំពង់ផែក្រុងព្រះសីហនុ

    ក្រុងព្រះសីហនុ-(ជ្រុងមួយ) នៅរដូវធ្លាក់ខ្យល់នេះ ដូច បណ្តាឆ្នាំមុនៗដែរ សំរាមបានហូររសាត់ចេញពីតំបន់ទំនប់រលក មករាយប៉ាយនៅចំណុចកំពង់ផែក្រុងព្រះសីហនុ ដែលនៅក្បែរគ្នា និងខ្លះទៀតបានរសាត់រហូតដល់ឆ្នេរក្បែរស្ពានកោះពស់។ បាតុភាពនេះ ផ្តើមចេញពីការមិនរក្សាទុកដាក់សំរាមត្រឹមត្រូវពីពលរដ្ឋឬទូកនេសាទមួយចំនួននៅតំបន់ទំនប់រលក ដោយបោះសំរាមនិងកាកសំណល់ផ្សេងៗពីក្នុងផ្ទះដែលសង់លើទឹក ចូលទៅក្នុងទឹកសមុទ្រ ហើយនៅពេលរដូវខ្យល់ដូរទិស សំរាមទាំងអស់នេះបានរសាត់មកកាន់កំពង់ផែមុនគេ និងថាកើតឡើងជារៀងរាល់ឆ្នាំ ដោយអូសបន្លាយច្រើនឆ្នាំមកហើយ។

    មន្ត្រីផ្នែកអនាមយ័បរិស្ថានកំពង់ផែក្រុងព្រះសីហនុអោយដឹងនៅព្រឹកថ្ងៃ២៤តុលា២០១៩នេះថា ដល់រដូវនេះជារៀងរាល់ថ្ងៃខាងកំពង់ផែបានប្រើឧបករណ៍ផ្សេងៗកើបយកសំរាមទាំងអស់នេះពិសេសនៅតាមឃ្លងនាវាចូលចត ប៉ុន្តែមិនស្អាតល្អទេដោយសារ កើបយកសំរាមចាស់អស់ សំរាមថ្មីនឹងមកដល់ទៀត។ មន្ត្រីផ្នែកបរិស្ថានថ្លែងប្រាប់ដែរថា បញ្ហាសំរាមនៅទំនប់រលកនេះ កន្លងមកក៍ដូចជាបច្ចុប្បន្នអជ្ញាធរបានធ្វើគ្រប់សកម្មភាពដូចជាការអប់រំ ការប្រមូលកម្លាំងសម្អាតឬវិធានការរដ្ឋបាលខ្លះទៀតផងដែរ ប៉ុន្តែមិនជោគជយ័ទេ ។ មិនជោគជយ័នូវត្រង់ថា ខ្វះការចូលរួមដោយមនសិកាភ្ញាក់រលឹកពីពលរដ្ឋឬអ្នកដែលនិយមបោះសំរាមអនាធិបតេយ្យ ។ បញ្ហានេះ ប្រសិនបើអ្នករស់នៅទំនប់រលកមួយចំនួន នៅតែបោះសំរាមចូលសមុទ្រ មិនព្រមវេចខ្ចប់ទុកដាក់អោយបានត្រឹមត្រូវ បើទោះជាមន្ត្រីឬសហគមន៍ពាក់ពន្ធ័ធ្វើសកម្មភាពសម្អាតបែបណាក៍មិនឈ្នះដែរ ។ (សូមចូលរួមទាំងអស់គ្នាដើម្បីមានឈ្មោះជាពលរដ្ឋល្អ ដើម្បីបរិស្ថានស្អាត និងដើម្បីប្រទេសជាតិ )៕

     

    ប្រភព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay