ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឈាមរត់រកឈាម! ឪពុកវង្វេងបាត់កូនស្រីអស់ជាង២០ឆ្នាំ ទំរាំតែរកគ្នាឃើញវិញ

    BY Khmernote Media April 5, 2018
    ឈាមរត់រកឈាម! ឪពុកវង្វេងបាត់កូនស្រីអស់ជាង២០ឆ្នាំ ទំរាំតែរកគ្នាឃើញវិញ

    ចិន៖ បុរសម្នាក់ដែលបានបាត់កូនស្រីអស់រយៈពេល២៤ឆ្នាំទៅហើយនោះ ចុងក្រោយបានរកឃើញកូនស្រីរបស់គាត់វិញ បន្ទាប់ពីគាត់មិនបានបោះបង់ការតាមស្វែងរកកូនស្រីនោះទាល់តែសោះចាប់តាំងពីពេលដែលនាងបានបាត់ខ្លួនមក។ បុរសរូបនេះមានឈ្មោះថា Wang Mingqing រស់នៅក្នុងខេត្ត Sichuan ប្រទេសចិន។

    គាត់បានរំលឹកឡើងវិញថា កាលពីឆ្នាំ ១៩៩៤ គាត់បាននាំកូនស្រីរបស់គាត់ម្នាក់ដែលមានឈ្មោះ Kang Ying ហើយពេលនោះនាងមានអាយុ៣ឆ្នាំ ទៅផ្សារមួយកន្លែង ហើយដោយមិនបានប្រុងប្រយ័ត្នកូនស្រីរូបនោះបានដើរវង្វេង និងបាត់ខ្លួនតែម្តង។ ក្នុងរយៈពេលកន្លងមកនេះ គាត់បានដើរស្វែងរកកូនស្រីតាមគ្រប់វិធីដូចជាទៅ ប្តឹងប៉ូលិសឲ្យជួយតាមរក ប្រកាសតាមសារព័ត៌មានផ្សេងៗ និងតាមបណ្តាសសង្គមជាដើម តែគ្មានលទ្ធផលទាល់តែសោះ។

    លុះមកដល់ឆ្នាំ ២០១៥ គាត់បានក្លាយជាអ្នករត់តាក់ស៊ី ហើយគាត់នៅតែមិនបោះបង់ក្តីស្រមៃក្នុងការស្វែងរកកូនស្រីគាត់ដដែល។ រាល់អតិថិជនដែលបានជិះតាក់ស៊ីរបស់គាត់ គឺគាត់តែងប្រាប់អំពីភិនភាគ និងព័ត៌មានទាក់ទងនឹងកូនស្រីរបស់គាត់ ហើយគាត់បានឲ្យលេខទំនាក់ទំនងមួយសន្លឹកទៅកាន់អតិថិជននោះ ​ដើម្បីឲ្យគេទាក់ទងមកគាត់ក្នុងករណី ដែលគេបានប្រទះឃើញមនុស្សណាម្នាក់ភិនភាគដូចកូនរបស់គាត់។

    គិតមកទល់នឹងពេលនេះ គាត់បានទាក់ទងជាមួយនឹងអតិថិជនប្រមាណជា ៥,០០០នាក់ហើយ។ ការព្យាយាមរបស់គាត់ពិតជាមិនអត់ប្រយោជន៍នោះទេ ព្រោះថាកាលពីពេលថ្មីនេះមានអតិថិជនរបស់គាត់ម្នាក់បានប្រាប់ថា គេបានប្រទះឃើញមនុស្សស្រីម្នាក់អាយុ ២៧ ឆ្នាំ ដែលមានភិនភាគដូចកូនស្រីរបស់គាត់ ដូចនេះគាត់បានធ្វើការណាត់ជួបស្រ្តី រូបនោះ និងបានពិនិត្យ DNA រកឃើញថានាងពិតជាកូនស្រីរបស់គាត់ពិតមែន។ បុរសជាឪពុកបាននិយាយថា ការរកឃើញកូន​ស្រីវិញនេះ គឺជាសំណាងដ៏ធំមួយនៅក្នុងជីវិតរបស់គាត់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay