កូនប្រុសតិរិច្ឆាន សុំលុយទិញស្រា និងថ្នាំជក់មិនបាន កាប់ឪពុកខ្លួនឈាមស្រោចខ្លួនរហូតដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម
ថៃ៖ មានករណីឃាតកម្មដ៏រន្ធត់មួយដោយកូនប្រុសស្រវឹងស្រាម្នាក់បានកាប់សម្លាប់ឪពុកខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ដោយហេតុផលសុំលុយទិញស្រា និងថ្នាំជក់មិនបាន ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដោយទីតាំងកើតហេតុគឺស្ថិតនៅឯខេត្តកាចាណាក់បុរី ប្រទេសថៃ។ កូនប្រុសតិរិច្ឆានដែលមានអាយុ៣៩ឆ្នាំ រូបនេះត្រូវបានរាយការណ៍ថាជាមនុស្សញៀនស្រា និងលេងថ្នាំ ហើយតែងរករឿងអ្នកផ្ទះជាអ្នកញឹកញាប់ ដោយក្នុងផ្ទះនេះមានសុទ្ធតែមនុស្សប្រុស ព្រោះតែប្រពន្ធរត់ចោលបន្សល់ទុកនៅកូនប្រុសម្នាក់អាយុ៧ឆ្នាំ។ នៅថ្ងៃកើតហេតុគេបានឃើញថាបុរសម្នាក់នេះស្រវឹងស្រា មកដល់ផ្ទះមានរឿងឡូឡាឈ្លោះជាមួយឪពុកជរារបស់ខ្លួនដែលមានអាយុ ៧៩ឆ្នាំ ព្រោះតែហេតុផលសុំលុយទិញស្រា និងថ្នាំជក់មិនបាន។
មួយសន្ទុះក្រោយមកស្រាប់តែគេប្រទះឃើញឪពុកជរារូបនោះរត់ចេញពីផ្ទះដោយឈាមស្រោចខ្លួន ដោយរត់បានចម្ងាយប្រមាណ៥០០មែត្រ រូបគាត់ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។ ក្រោយទទួលបានការរាយការណ៍ប៉ូលីសបានមកភ្លាមៗ ហើយចាប់បុរសរូបនោះយកទៅឃាត់ខ្លួននៅប៉ុស្តិ៍ប៉ូលីស។ ចំណែកឯកូនប្រុសអាយុ៧ឆ្នាំត្រូវបានរាយការណ៍ឲ្យដឹងថា ស្ថិតនៅក្នុងសភាពភ័យខ្លាច ព្រោះតែខ្លួនជាអ្នកបានឃើញហេតុការណ៍ឪពុកធ្វើបាបតាខ្លួនឯង៕




អត្ថបទ៖ មេសា