ស្តែងណាស់! រថយន្តភីកអាប់កំពុងបើកលឿន ស្រាប់តែរេចង្កូតទៅបុកក្មេងសិស្សសាលា បង្កគ្រោះថ្នាក់រងរបួសជាច្រើននាក់ (មានវីដេអូ)
ថៃ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅឯក្រុងបាងកក ប្រទេសថៃ ដោយបង្កឲ្យមនុស្ស៧នាក់រងរបួស ក្នុងនោះមានសិស្សនិស្សិតចំនួន៥នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបង្កឡើងដោយរថយន្តម៉ាក Pick Up មួយគ្រឿងដោយបើកបរក្នុងល្បឿនលឿន ហើយក៏បានបាត់ការគ្រប់គ្រងបណ្តាលឲ្យទៅបុកម៉ូតូជាច្រើនគ្រឿងដែលកំពុងធ្វើដំណើរក្នុងទិសបញ្ច្រាសគ្នា។
តាមការរាយការណ៍បានឲ្យដឹងថា ខណៈពេលដែលសិស្សសាលាកំពុងចាកចេញពីសាលាជិះម៉ូតូត្រលប់ទៅផ្ទះ ស្រាប់តែរថយន្ត Pick Up មួយគ្រឿងនេះមកបុកភ្លាមៗដោយពុំបានត្រៀមខ្លួន។ យ៉ាងណាមិញអ្នកបើកបររថយន្តត្រូវបានប៉ូលីសឃាត់ខ្លួន ដើម្បីពិនិត្យមើលជាតិអាកុល និងគ្រឿងញៀន មុននឹងធ្វើការដាក់ទោសតាមផ្លូវច្បាប់ ដោយការបើកបរខ្វះការប្រុងប្រយ័ត្ន និងមិនបានពិនិត្យមើលរថយន្តមុនពេលចេញធ្វើដំណើរ។ ចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យដើម្បីតាមដានអការៈ និងព្យាបាល៕
អត្ថបទ៖ មេសា





