រថយន្ត

FORD នឹងប្រកាសពីវត្តមានរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួននៅខែក្រោយ ដែលការរចនានឹងយកលំនាំតាមរថយន្ត Mustang

BY
autoadmin
October 25, 2019

ក្រុមហ៊ុន Ford នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ពួកគេនឹងដាក់បង្ហាញរថយន្តដើរដោយថាមពលអគ្គីសនីដំបូងបង្អស់របស់ខ្លួន ដែលមានឈ្មោះថា “Mach 1” ដែលការរចនាគឺបំផុសគំនិតដោយរថយន្តម៉ាក Mustang ។ ក្រុមហ៊ុនផលិតរថយន្តដែលមានអាយុកាលមួយសតវត្សរ៍នេះ បានលាក់ជិតជាយូរមកហើយនៅអ្វីដែលត្រូវរំពឹងពីរថយន្តប្រភេទ SUV អគ្គិសនីរបស់ខ្លួន ក្រៅពីនិយាយថាវានឹងយកគំំរូតាមរថយន្ត Mustang ដ៏ល្បីល្បាញរបស់ក្រុមហ៊ុន ហើយថាវានឹងអាចធ្វើដំណើរបានចម្ងាយជាង 300ម៉ាយ (480គីឡូម៉ែត្រ) ពេលសាកថ្មពេញម្ដង។

រថយន្តថ្មីនេះក៏ត្រូវបានគេប្រទះឃើញជាច្រើនដងក្នុងប៉ុន្មានខែថ្មីៗនេះ នៅក្នុងការធ្វើតេស្ត camouflage។ មានការរំពឹងទុកថា វានឹងមានតម្លៃប្រហែល ៥០,០០០ដុល្លារ។ រថយន្ត EV ស៊េរីថ្មីនេះត្រូវបានគេរំពឹង ថានឹងក្លាយជារថយន្តគំរូមួយរបស់ក្រុមហ៊ុន Ford ដែលជាចំណែកមួយនៃទឹកប្រាក់ចំនួន 11 ពាន់លានដុល្លារ ដែលក្រុមហ៊ុនជះលើរថយន្តអគ្គិសនី និងរថយន្តកូនកាត់ចំនួន ៤០ប្រភេទ នៅឆ្នាំ២០២២ (ទូទាំងទីផ្សារពិភពលោករបស់ Ford)។ ហើយចំណែកប្រភេទ F-150 ដែលធ្លាប់ជោគជ័យសណ្ដោងបាន 1លានផោន នៅក្នុងការសាកល្បងគំរូមួយរបស់ក្រុមហ៊ុន ក៏នឹងត្រូវបញ្ចេញប្រភេទអគ្គិសនីបន្ទាបពីប្រភេទ SUV នេះផងដែរ៕

អត្ថបទ៖ លីដា

Share This Post: