ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនល្មោភកាមចូលទៅរំលោភក្មេងស្រីអាយុ៧ឆ្នាំក្នុងបន្ទប់ទឹក ចុងក្រោយត្រូវតុលាការកាត់ទោសឲ្យជាប់គុក២៥ឆ្នាំ

    BY Khmernote Media October 25, 2019
    យុវជនល្មោភកាមចូលទៅរំលោភក្មេងស្រីអាយុ៧ឆ្នាំក្នុងបន្ទប់ទឹក ចុងក្រោយត្រូវតុលាការកាត់ទោសឲ្យជាប់គុក២៥ឆ្នាំ

    យុវជនល្មោភកាមម្នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយៈពេល ២៥ ឆ្នាំ ក្រោយរូបគេបានចាប់រំលោភក្មេងស្រីអាយុ ៧ ឆ្នាំ ម្នាក់នៅក្នុងបន្ទប់ទឹកនៃភោជនីយដ្ឋានមួយកន្លែងនៅក្នុងក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង។ ជនល្មើសមានឈ្មោះថា Nicholas Ninow អាយុ ២១ ​ឆ្នាំ ជាយុវជនញៀនថ្នាំ និងគ្រឿងស្រវឹងយ៉ាងជោគជាំម្នាក់។ ក្នុងថ្ងៃកើតហេតុរូបគេបានបង្ហាញខ្លួននៅកន្លែងក្មេងលេងនៃភោជនីយដ្ឋានដែលជាកន្លែងកើតហេតុខាងលើ និងបានតាមដានក្មេងស្រីជនរងគ្រោះមួយសន្ទុះធំ។ ក្រោយមកពេលក្មេងស្រីរងគ្រោះទៅបន្ទប់ទឹកដើម្បីលាងដៃ និងខណៈដែលម្តាយនាងកំពុងតែរវល់ញ៉ាំអាហារនោះ រូបគេក៏បានដើរតាមក្មេងស្រីរងគ្រោះដល់បន្ទប់ទឹក ហើយក៏ធ្វើសកម្មភាពចាប់ក្មេងស្រីមកក្នុងបង្គន់បិទទ្វារចាក់កន្លឹះជិត​ និងធ្វើសកម្មភាពរំលោភតែម្តង។

    ខណៈពេលនោះក្មេងស្រីរងគ្រោះបានស្រែកឲ្យម្តាយនាងជួយ ទើបម្តាយនាងរួមជាមួយនឹងបុគ្គលិកភោជនីដ្ឋានជាច្រើននាក់ផ្សេងទៀតរត់ទៅជួយក្មេងស្រីរងគ្រោះ និងចាប់ខ្លួនជនល្មើសទុកសម្រាប់ឲ្យប៉ូលិស។ ករណីនេះគឺជាមេរៀនមួយសម្រាប់ម្តាយឪពុកគ្រប់រូបគួរតែមានការប្រុងប្រយ័ត្នចំពោះកូនស្រីតូចៗរបស់ខ្លួនឲ្យបានខ្ពស់ ព្រោះពេលបច្ចុប្បន្ននេះមានជនខិលខូចច្រើនណាស់នៅជុំវិញខ្លួនយើង និងអាចធ្វើ  សកម្មភាពថោកទាបគ្រប់ពេលវេលាខណៈដែលយើងភ្លេចខ្លួនតែបន្តិចប៉ុណ្ណោះ៕

    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay