ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលរដ្ឋ ដែលបាត់ម៉ូតូដូចភិនភាគទាំងនេះ ប្រញាប់ទាក់ទងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    BY Khmernote Media October 25, 2019
    ពលរដ្ឋ ដែលបាត់ម៉ូតូដូចភិនភាគទាំងនេះ ប្រញាប់ទាក់ទងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ- នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានបញ្ជូនក្រុមជនសង្ស័យចំនួន៣ក្រុម សរុប៧នាក់ ដែលជាក្រុមលួចម៉ូតូដោយកាច់បំបែកសោរ ចំនួន០៣ករណីផ្សេងៗគ្នា ទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្នុងនោះនគរបាលដកហូតម៉ូតូជាវត្ថុតាងនៃអំពើលួចនេះចំនួន៩គ្រឿងផងដែរ។ លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា៖

    ករណីទី១ ៖ ចោរកម្មបង្កដោយជនជាតិចិន លួចកាច់បំបែកសោរកម៉ូតូ០១គ្រឿង ម៉ាក AIR BLADE ពណ៌ក្រហមលាយស គ្មានស្លាកលេខរបស់ជនជាតិនេប៉ាល់ឈ្មោះ SHYAM GURUNG ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ PEARL កាលពីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ នៅមុខកាស៊ីណូ PEARL ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ក្នុងនោះនគរបាលឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ចំនួន ០២នាក់ និងដកហូតបានមកវិញម៉ូតូដែលជនសង្សយ័លួចយកនោះ។ជនសង្ស័យទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖

    ១-ឈ្មោះ LI ZHI QING ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន គ្មាន មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
    ២-ឈ្មោះ RONG XIAO MING ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ EB5713034 មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

    – ករណីទី២ ៖ ចោរកម្ម លួចកាច់បំបែកសោរកម៉ូតូ បង្កឡើងដោយជនជាតិចិន កាលពីរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ជាជនជាតិចិន នៅចំណុច ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។ ជនសង្ស័យទាំង ០៣នាក់មានឈ្មោះដូចខាងក្រោម៖

    ១-ឈ្មោះ CHU LIANG ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
    ២-ឈ្មោះ TAN KAI ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
    ៣-ឈ្មោះ XU YING BIAO ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅមិនពិតប្រាកដ ។

    វត្ថុតាងចាប់យកបាន៖
    -ដែកច្នៃសំរាប់កាច់បំបែកសោរម៉ូតូ ចំនួន០២ដើម។
    -ម៉ូតូ ០៤គ្រឿង
    +ម៉ាក AIR BLADE ពណ៌ក្រហម-ស គ្មានស្លាកលេខ មានលេខតួ: 550637 ។
    +ម៉ាក AIR BLADE ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ: 322286 ។
    +ម៉ាក CLICK ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ: 0073635 ។
    +ម៉ាក AIR BLADE ពណ៌ស គ្មានស្លាកលេខ មានលេខតួ: 053769 ។
    -សោរតាន់ ០៦ដើម។
    -សោរដោះ ០១ប្រអប់។
    -ទុលឡឺវីស ០១ដើម។
    -ក្រដាសខាត់ ០២សន្លឹក។
    -ស្ព្រាយ៍ពណ៌បាញ់ ០១កំប៉ុង។

    – ករណីទី៣ ៖ ចោរកម្ម លួចកាច់បំបែកសោរកម៉ូតូ បង្កឡើងដោយជនជាតិខ្មែរ កាលពីរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ជាជនជាតិខ្មែរ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។ ជនសង្ស័យទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖

    ១-ឈ្មោះ សេង ឈិន ហៅ ស្នា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
    ២-ឈ្មោះ សៅ សាង ហៅ លៀង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

    +វត្ថុតាងចាប់យកបាន៖
    -ម៉ូតូ ០៤គ្រឿង (ផលនៃអំពើលួច)
    +ម៉ាកសង់ ស៊េរីឆ្នាំ២០១៧ កាំបន្ទះពណ៌ស ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-2556 មានលេខម៉ាស៊ីន: 1716040237 ។
    +ម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខ មានលេខតួ: 5049864 ។
    +ម៉ាកស្កុបពីអាយ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ មានលេខតួ: 5220443 ។
    +ម៉ាកហុងដា Winner ពណ៌ខ្មៅ-លឿង គ្មានស្លាកលេខ មានលេខម៉ាស៊ីន: 1055605 ។
    -សោរតាន់ ០៤ដើម។
    -សោរដោះ ០៧ដើម។
    -ទុលឡឺវីស ០៣ដើម។
    -ដង្កាប់ ០១ដើម។
    -ស្លាកលេខម៉ូតូ ចំនួន០២ (កំពង់ឆ្នាំង 1J-9727 និងតាកែវ 1Q-7297) ។

     

     

    ប្រភព៖ លោក Huy Bunleng

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay