ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ត្រីម្នាក់បើករថយន្តមិនប្រក្រតី បាញ់ពណ៌ចំរុះ ដល់សមត្ថកិច្ចឃាត់សួរនាំ បែរបើកបុកប៉ារ៉ាស់របស់សមត្ថកិច្ច

    BY Khmernote Media October 26, 2019
    ស្ត្រីម្នាក់បើករថយន្តមិនប្រក្រតី បាញ់ពណ៌ចំរុះ ដល់សមត្ថកិច្ចឃាត់សួរនាំ បែរបើកបុកប៉ារ៉ាស់របស់សមត្ថកិច្ច

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៨ និនង៤០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នេះ មានស្ត្រីម្នាក់បានបើករថយន្តមិនប្រក្រតីមានស្លាកលេខខាងមុខ តែអត់មានស្លាកលេខខាងក្រោយ ហើយថែមទាំងបើកបុកបារ៉ាស់នគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងតរឹតបន្តឹងនៅតាមដងផ្លូវទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅក្រោមស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានឃើញស្ត្រីម្នាក់បើករថយន្តទំនើបមួយគ្រឿងម៉ាក Porches មានពណ៌ចំរុះ ពាក់ស្លាកលេខ ភ្នំពេញ 2AO-6366 មានស្លាកលេខមុខ តែអត់មានលេខខាងក្រោយ ហើយសមត្ថកិច្ចបានធ្វើការឃាត់រថយន្ត ដើម្បីសួរនាំ ស្រាប់តែស្ត្រីរូបនោះមិនឈប់ ហើយថែមទាំងបើកបុកប៉ារ៉ាស់សមត្ថកិច្ចទៀតផង ហើយបើករត់បានប្រហែល៣០០ម៉ែត្រទើបឈប់។

    បើតាមសំដីរបស់ស្រ្តី បើកបរបានប្រាប់ឲ្យដឹងថា គាត់បានបើករថយន្តដោយមិនបានពាក់ខ្សែក្រវ៉ាត់ ដោយឃើញមានសមត្ថកិច្ច ហើយគាត់ក៏បានយកខ្សែក្រវ៉ាត់មកគៀបនឹងក្លៀក តែសមត្ថកិច្ចនៅតែឃាត់គាត់ទៀត ហើយគាត់បើករថយន្តបន្តទៅមុខ ប៉ុន្តែសមត្ថកិច្ចបានយកបារ៉ាស់មកដាក់ពីមុខរថយន្តរបស់គាត់ទើបគាត់បុកតែម្ដង។

    ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់រថយន្ត និងនាំយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើសាកសួរ និងយកឯកសារពាក់ព័ន្ធរថយន្តដើម្បីធ្វើការផាកពិន័យ៕

    ប្រភព៖ លោក ស៊ន សុភក្ត្រ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay