ព័ត៌មានជាតិ
ទៀតហើយ! រថយន្តបុកប៉ះគ្នានៅលេីផ្លូវជាតិលេខ៤ ផ្លូវចំណោតលោកយាយ ម៉ៅពេជ្រនិល ក្រឡាប់ផ្ងារជើង បណ្តាលឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង
BY Khmernote Media
October 26, 2019
ខេត្តកំពង់ស្ពឺ៖ យោងតាមព័ត៌មានជាបឋមបានឲ្យដឹងថាមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តបុកប៉ះគ្នានៅលេីផ្លូវជាតិលេខ៤ ផ្លូវចំណោតលោកយាយ ម៉ៅពេជ្រនិល វេលាថ្ងៃត្រង់ថ្ងៃ២៦តុលា២០១៩នេះដែលបង្កឡេីងដោយឡានបែនដឹកខ្សាច់។ តាមសេចក្តីរាយការណ៍មិនទាន់ផ្លូវការថាមានមនុស្សរងរបួស ខូចខាតយានយន្តមួយចំនួន ចំណែកចរាចរណ៍កំពុងកកស្ទះ។ ករណីនេះសមត្ថកិច្ចកំពុងអន្តរាគមន៍សម្រួលនៅកន្លែងកើតហេតុ៕






ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង