ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយបំភ្លឺករណី សមត្ថកិច្ចស្ទូចឡានប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត្រ

    BY Khmernote Media October 29, 2019
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយបំភ្លឺករណី សមត្ថកិច្ចស្ទូចឡានប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត្រ

    រាជធានីភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះ មានការលើកឡើងមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណី សមត្ថកិច្ចខណ្ឌទួលគោក ស្ទូចឡានប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត្រ។ ជុំវិញបញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មាន CPC Watch ដែលសរសេរថា ( សូមសរសេីរប៉ូលិសខណ្ឌទួលគោក ចេះរកនឹកវិធីធ្វេីអោយប្រជាពលរដ្ឋ ស្អប់ឃេីញ ស្ទូចឡានទាំងកណ្តាលអាធ្រាត្រ! )។

    ព័ត៌មានពិតប្រាកដ គឺនៅវេលាម៉ោងប្រហែល ១២ និង៣០ យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ មានរថយន្តមួយគ្រឿងចតទុកចោលមុខផ្ទះគេដោយមិនបានប្រាប់ ជាចៃដន្យនៅយប់នោះប្រពន្ធម្ចាស់ផ្ទះមានអាការ:ឈឺពោះឆ្លងទន្លេ ដល់ពេលបេីកទ្វារ ដេីម្បីជូនប្រពន្ធទៅពេទ្យក៏ឃេីញរថយន្តនោះចតទុកចោល ហេីយបាំងផ្លូវមិនអាចយករថយន្តចេញពីក្នុងផ្ទះបាន ហេតុដូច្នេះទេីបម្ចាស់ផ្ទះទាក់ទងមកកម្លាំងចរាចរណ៍ផ្លូវគោក ដេីម្បីជួយស្ទូចចេញជាបន្ទាន់។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ផេក ឬសារព័ត៌មានមួយចំនួនឲ្យតាសិក្សាស្វែងយល់អោយបានច្បាស់អំពីប្រភពនៃព័ត៌មាន កុំចេះតែចុះផ្សាយអោយប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំលេីសមត្ថកិច្ច ព្រោះតែដេីម្បីប្រយោជន៍ផ្ទាល់ខ្លួន ដេីម្បីទទួលបានការ Like and Share ក៏ចេះតែចុះផ្សាយដោយគ្មានការស៊ើបសួរអោយបានច្បាស់ជាមុនសិន៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay