ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឪពុកម្តាយចូរប្រយ័ត្ន! ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ខំប្រឹងអោនរើសផ្តិលទឹក ស្រាប់តែដាំដូងចូលក្នុងធុងទឹកឈ្លក់រហូតដល់ស្លាប់

    BY Khmernote Media October 29, 2019
    ឪពុកម្តាយចូរប្រយ័ត្ន! ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ខំប្រឹងអោនរើសផ្តិលទឹក ស្រាប់តែដាំដូងចូលក្នុងធុងទឹកឈ្លក់រហូតដល់ស្លាប់

    ថៃ៖​ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះមានករណីក្មេងប្រុសអាយុ៣ឆ្នាំដាំក្បាលចូលក្នុងទឹកឈ្លក់រហូតស្លាប់ ក្រោយពីព្យាយាមអោនរើសផ្តិលទឹក។ យើងធ្លាប់បានឃើញការចេញព្រមាន និងហាមប្រាមកុំបណ្តោយក្មេងតូចៗងូតទឹកម្នាក់ឯង ជាច្រើនលើកច្រើនសារមកហើយ ព្រោះដើម្បីជៀសវាងករណីបែបនេះ ពេលនេះគឺមិនអាចជៀសផុតវាបានកើតឡើងមែន ដោយទីតាំងកើតហេតុស្ថិតនៅក្នុងផ្ទះ 292/7 ក្នុងស្រុកពិស្ណុលោក ប្រទេសថៃ។ ក្មេងប្រុសដែលមានឈ្មោះ ឃីវ អាយុ ៣ឆ្នាំ ត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់លោកយាយ ខណៈពេលដែលឪពុកម្តាយទៅធ្វើការបាត់ល្ងាចបានមកវិញ។ លុះស្រាប់តែទទួលដំណឹងថាកូនលង់ទឹកស្លាប់ ឪពុកម្តាយហាក់ស្លុតចិត្តជាខ្លាំង។

    តាមការរៀបរាប់បានឲ្យដឹងថា នៅពេលកើតហេតុលោកយាយប្អូន ឃីវ ដែលមានអាយុ៥១ឆ្នាំ បានធ្វើដំណើរទៅផ្ទះអ្នកជិតខាងមួយភ្លែត ដោយទុករូបគេឲ្យចាំផ្ទះ។ លុះពេលត្រលប់មកវិញស្រាប់តែឃើញចៅប្រុសខ្លួនដាំដូងក្នុងធុងទឹកសន្លប់ ក៏ប្រញ៉ាប់ប្រញ៉ាល់ស្រែករកគេជួយ តែជាអកុសលក្មេងប្រុសរូបនេះបានស្លាប់បាត់​បង់ជីវិតទៅហើយ បន្សល់តែក្តីសោកស្តាយតែប៉ុណ្ណោះ។ សាកសពក្មេងប្រុសរូបនេះនឹងត្រូវរៀបចំពិធីបុណ្យតាមប្រពៃណី។ យ៉ាងណាមិញសូមផ្តាំផ្ញើឪពុកម្តាយគ្រប់រូបសូមយកចិត្តទុកដាក់ចំពោះកូនតូចៗរបស់ខ្លួន កុំបណ្តោយឲ្យពួកគេលេងទឹក ឬងូតទឹកតែម្នាក់ឯងឲ្យសោះ ជៀសវាងកើតមានករណីបែបនេះចំពោះកូនលោកអ្នក៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay