ព័ត៌មានជាតិ
អាជ្ញាធរឈានដល់ការប្រើឧទ្ធម្ភាគចក្រ ស្វែងរកស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួនយ៉ាងអាថ៍កំបាំងនៅកោះរ៉ុង
BY Khmernote Media
October 30, 2019
ខេត្តព្រះសីហនុ៖ ក្រៅពីការប្រើសត្វសុនខ ហិតក្លិន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ អាជ្ញាធរបានឈានដល់ការប្រើឧទ្ធម្ភាគចក្រ ក្នុងការស្វែងរកស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួនយ៉ាងអាថ៍កំបាំងលើកោះរ៉ុង ខេត្តព្រះសីហនុ បន្ទាប់ពីប្រតិបត្តិការរុករកដោយថ្មើរជើង នៅលើដីកោះ និងក្នុងលំហរសមុទ្រមិនជួបប្រទះ ។
សម្រាប់ប្រតិបត្តិការស្វែងរក មន្ត្រីថ្លែងថា កំពុងធ្វើបន្តរហូតមកដល់ល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ គេនៅមិនទាន់ប្រទះឃើញស្ត្រីជនជាតិអង់គ្លេសឈ្មោះAmelia Bambridge អាយុ 21ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុងតាំងពីទៀបភ្លឺថ្ងៃ២៤ ខែតុលានោះ និងមិនទាន់ដឹងពីជោគវាសនារបស់ស្ត្រីជនជាតិអង់គ្លេសរូបនោះថាយ៉ាងណានៅឡើយ។ ក្រៅពីការស្វែងរកមនុស្ស ការស្រាវជ្រាវផ្សេងៗក៏កំពុងធ្វើដែរពីសមត្ថកិច្ចជំនាញ ដើម្បីរកប្រភពនិងដើមហេតុដែលនាំទៅដល់ការបាត់ខ្លួននេះ៕




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង