សាហាវណាស់! មហាសេដ្ឋីថៃម្នាក់ត្រូវគេសម្លាប់ញាត់ចូលក្នុងទូទឹកកក ហើយចាក់ស៊ីម៉ងត៍ពីលើទៀត
ថៃ៖ ក្រោយបាត់ខ្លួនអស់រយៈពេលជាង ១០ ថ្ងៃទីបំផុតទៅសេដ្ឋីស្រីជនជាតិថៃម្នាក់ត្រូវបានគេរកឃើញហើយ តែអ្វីដែលគេបានរកឃើញនោះគឺត្រឹមជាសាកសពរបស់គាត់ប៉ុណ្ណោះ។ សូមរម្លឹកជូនថា កាលពីថ្ងៃទី ១៨ ខែតុលា កន្លងទៅនេះ លោកស្រី Wannee Jiracharoenying ជាអ្នកជំនួញផ្នែកអចលនទ្រព្យ ដែលមានទ្រព្យសម្បត្តិច្រើនរហូតទទួលបានងារជាសេដ្ឋីបានទៅកំសាន្តនៅក្នុងខេត្តឈៀង ម៉ៃ ហើយក្នុងថ្ងៃដដែលនោះស្រាប់តែខាងគ្រួសារមិនអាចទាក់ទាងគាត់បានទាល់តែសោះ ហើយដោយមានការសង្ស័យគេបាននាំគ្នាតាមរកគាត់តែរកមិនឃើញនោះទេ។ រហូតមកដល់ព្រឹកមិញនេះទើបគេបានរកឃើញសាកសពរបស់គាត់ដែលត្រូវបានគេសម្លាប់យកទៅដាក់ចោលនៅក្នុងទូទឹកកកហើយថែមតាំងយកស៊ីម៉ងត៍ទៅចាក់ពីលើរាងកាយគាត់ទៀតផង ដើម្បីកុំឲ្យមានក្លិនចេញក្រៅ។
យ៉ាងណាក្តី សាកសពដែលរលួយតែងមានក្លិនមិនល្អ ហើយតាមរយៈក្លិនអាក្រក់នេះហើយទើបគេអាចរកឃើញសាកសពរបស់គាត់។ រហូតមកទល់នឹងពេលនេះគេពុំទាន់រកឃើញភស្តុងតាងណាមួយ ដែលអាចចង្អុលបង្ហាញពីអត្តសញ្ញាណឃាតកនៅឡើយទេ តែព័ត៌មានមួយចំនួនដែលគេទទួលបានមានដូចជា រថយន្តនិងកាតធនាគាររបស់គាត់បានបាត់ ខណៈគណនីធនាគាររបស់គាត់មានប្រតិបត្តិការណ៍ផ្ញើរលុយចេញម្តងមុនពេលដែលគាត់ស្លាប់។ ខាងប៉ូលិសថៃបានសន្យាថា នឹងព្យាយាមបំបែកក្តីក្នុងករណីមួយនេះឲ្យបាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

អត្ថបទ៖ភក្តី

