ប្អូនប្រុសចិត្តឆៅ! ខឹងខ្ចីទូរស័ព្ទបងស្រីមកលេងហ្គេមិនបានទាញកាំបិតចាក់សម្លាប់បងស្រី ហើយសម្លាប់ខ្លួនឯងតាមក្រោយ
ចិន៖ ក្មេងប្រុសចិត្តឆៅម្នាក់បានចាក់សម្លាប់បងស្រីខ្លួនឯងជាច្រើនកាំបិតរហូតទាល់តែនាងស្លាប់ ព្រោះតែខឹងនឹងបងស្រីរូបនោះមិនឲ្យគេខ្ចីទូរស័ព្ទសម្រាប់មកលេងហ្គេម ហើយក្រោយពីសម្លាប់បងស្រីរួច រូបគេក៏បានលោតពីលើអាគារជាន់ទី ២១ សម្លាប់ខ្លួនឯងផងដែរ។ សោកនាដកម្មនេះបានកើតឡើងនៅក្នុងប្រទេសចិន ហើយហេតុការណ៍បានកើតឡើងខណៈម្តាយឪពុករបស់ពួកគេនៅផ្ទះជាមួយគ្នាដែរ តែពួកគាត់មិនអាចជួយសម្រួលស្ថានភាពនេះបានទាន់ពេលវេលាឡើយ។ ក្មេងប្រុសដែលជាអ្នកចាក់សម្លាប់បងស្រីខ្លួនឯងត្រូវបានគេរាយការណ៍ថា មានអាយុ ១៦ ឆ្នាំ ខណៈបងស្រីរបស់គេមានអាយុ ២១ ឆ្នាំ។
![]()
បើតាមសារព័ត៌មានបរទេសបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះបងប្អូនទាំងពីរនាក់នេះនៅក្នុងបន្ទប់ជាមួយគ្នា ហើយពេលនោះប្អូនប្រុសបានសុំខ្ចីទូរស័ព្ទបងស្រីមកលេងហ្គេម តែបងស្រីមិនព្រមឲ្យឡើយព្រោះនាងក៏ត្រូវប្រើទូរស័ព្ទដែរ។ ដោយខឹងនឹងបងស្រីយ៉ាងខ្លាំងនោះ ប្អូនប្រុសបានស្ទុះទៅយកកាំបិតចាក់នាងទាល់តែស្លាប់តែម្តង ហើយខណៈពេលនោះដែរឪពុកម្តាយរបស់ពួកគេក៏បានឮសំឡេងឈ្លោះគ្នាដែរ តែស្មានថាពួកគេគ្រាន់តែឈ្លោះប្រកែកគ្មាលេងជាធម្មតាដូចដែរពួកគេបានធ្វើរាល់ដងអីចឹងដែរ។ ក្រោយសម្លាប់បងស្រីរួច ប្អូនប្រុសដែលញៀននឹងហ្គេមរូបនេះក៏បានលោតសម្លាប់ខ្លួនឯងភ្លាមៗផងដែរ។ សូមបញ្ជាក់ថា សោកនាដកម្មនេះបានឡើងក្រោយថ្ងៃខួបកំណើតរបស់ម្តាយពួកគេតែមួយថ្ងៃប៉ុណ្ណោះ៕
អត្ថបទ៖ភក្តី
