ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យប់មិញនេះជនបរទេសម្នាក់ យកដបស្រា វាយទៅលើអ្នករត់រ៉ឺម៉កម៉ូតូកង់បី បណ្តាលឲ្យរងរបួសចំថ្ពាល់ខាងស្តាំ និងស្មាខាងស្តាំ

    BY Khmernote Media November 1, 2019
    យប់មិញនេះជនបរទេសម្នាក់ យកដបស្រា វាយទៅលើអ្នករត់រ៉ឺម៉កម៉ូតូកង់បី បណ្តាលឲ្យរងរបួសចំថ្ពាល់ខាងស្តាំ និងស្មាខាងស្តាំ

    មានជនបរទេសម្នាក់ បានធ្វើសកម្មភាពយកដបស្រា វាយទៅលើជនរងគ្រោះ ត្រូវចំថ្ពាល់ខាងស្តាំ និងស្មាខាងស្តាំ បណ្តាលឲ្យបែកហូរឈាម នាវេលាម៉ោងប្រហែល ០១និង៥០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវមាត់លូ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

    សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសរូបនេះ មានឈ្មោះ DOWNER JARED MARTIN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ អង់គ្លេស មុខរបរ គ្មាន ស្នាក់នៅសណ្ឋាគារ Siem Reap Chilled Backpacker ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានសារធាតុញៀន រីឯជនរងគ្រោះមានឈ្មោះ អឿត សំណាង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នករត់រ៉ឺម៉កម៉ូតូកង់បី ទីលំនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

    បច្ចុប្បន្នជនបរទេសរូបនេះ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay