ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អើលទាំងយប់នៅក្រុងព្រះសីហនុ ដោយសារឆេះហាងលក់គ្រឿងសំណង់យ៉ាងសន្ធោសន្ធៅ

    BY Khmernote Media November 2, 2019
    ផ្អើលទាំងយប់នៅក្រុងព្រះសីហនុ ដោយសារឆេះហាងលក់គ្រឿងសំណង់យ៉ាងសន្ធោសន្ធៅ

    ខេត្ត​ព្រះសីហនុ​ ៖​ ថ្ងៃសៅរ៍ ៦ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ០២ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ នៅ ថ្ងៃទី​ ០១ ខែតុលា ឆ្នាំ​២០១៩ នៅវេលាម៉ោង​ ២១ និង១៥ នាទី មានករណីគ្រោអគ្គិភ័យមួយបានកើតឡើង ក្នុងហាងលក់គ្រឿងអគ្គីសនី កំពង់សោម ស្ថិតនៅ ក្រុម២ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​​សីហនុ។

    បើតាមសមត្ថកិច្ចប្រាប់ថា ផ្ទះដែលឆេះនោះមានម្ចាស់ផ្ទះ ឈ្មោះ ប៊ូរ សុខ បានជួលអោយជនជាតិចិនលក់គ្រឿងសំណង់ និងសម្ភារៈអគ្គិសនី ហើយការឆាបឆេះជាអគ្គិភ័យនោះគឺឆាបឆេះសម្ភារៈផ្សេងៗមានដូចជាខ្សែភ្លើងជាដើមក្នុងផ្ទះនោះ បណ្តាលអោយខូចខាតទាំងស្រុង។ សមត្ថកិច្ចប្រើឡានទឹកជាច្រើនគ្រឿងអន្តរាគមន៍ពន្លត់ ជិតរលត់វិញហើយ ចំពោះមូលហេតុនៃការឆាបឆេះយើងនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ ករណីនេះផងដែរមិនបណ្តាលអោយមានអ្នករងរបួស និងរាលដល់កន្លែងផ្សេងទៀតឡើយ​៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay