ហួសចិត្ត! ខឹងសង្សារសុំបែក យករូបអាក្រាតរបស់នាងផ្ញើឲ្យបងប្អូន មិត្តភក្តិ និងក្នុង Group ពេញហ្វេសប៊ុក
ខេត្តកណ្តាល៖ បុរសម្នាក់ខឹងនារីជាសង្សារសុំបែកក៏បានយករូបអាក្រាតរបស់នាងទៅបង្ហោះចែកចាយក្នុង Facebook ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទករណីគំរាមកំហែងហែកកេរ្តិ៍។ កើតហេតុ៖ ថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០១៩ ចំណុច ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ជ.ល.ដ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ មុខរបរ បុគ្គលិកកាស៊ីណូ ចំណែកឯជនសង្ស័យមានឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំថ្មពួក ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ។
វត្ថុតាងដកហូតបានមាន ទូរស័ព្ទ iPhone5 មួយគ្រឿង ប្រើអាខោនហ្វេសបុក (Account Facebook) រួមមាន៖ ទី១.លឹម សេងហៀង ប្ដូរទៅ លោក ព្រះ ទី២.អ្នកក្លាហាន បង្ហុយផ្សែង យកឃ្មុំលើភ្នំទឹកកក ទី៣.Bro Heang ទី៤.Heang Bmc ទី៥.Bro Net ទី៦.Hea Heang ទី៧.Thai khmer ទី៨.Bro Dy ទី៩.Bro Oun ទី១០.Acc Ort Banka ទី១១.Oun Nich។ កាលពីកំឡុងខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះ លឹម សេងហៀង បានទំនាក់ទំនងស្រឡាញ់គ្នាជាមួយជនរងគ្រោះ និងបានរស់នៅជាមួយគ្នាបានរយៈពេលប្រហែល៣ខែ ។

រហូតដល់កំឡុងខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ បានសុំផ្តាច់ទំនាក់ទំនងស្នេហា ជាមួយជនសង្ស័យ ព្រោះខ្លួនមានបំណងរៀបការជាមួយអ្នកផ្សេង ប៉ុន្ដែជនសង្ស័យមិនព្រមបែកគ្នា ហើយបានគំរាមកំហែងជនរងគ្រោះ ថានឹងយករូបដែលខ្លួនថតទុកនោះ បង្ហោះតាមប្រព័ន្ធហ្វេសប៊ុក ហើយឲ្យគេឯងមើលទៀតផង។ ជនសង្ស័យក៏បានផ្ញើរូបអាក្រាតកាយ របស់ជនរងគ្រោះ ទៅឲ្យបងប្អូន និងមិត្តភ័ក្តរបស់នាងមើល រួមទាំងរូបរបស់អ្នកទាំងពីរធ្លាប់ដេកជាមួយគ្នាទៀត ហើយជនសង្ស័យនៅតែ បន្ដចែកចាយរូបអាក្រាតកាយរបស់នារីរងគ្រោះ ទៅតាមរយៈឆាត ក្នុងគ្រុបផ្សេងៗជាច្រើនទៀត ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានស្រឡាញ់ រស់នៅជាមួយជនរងគ្រោះ និងបានថតរូបអាក្រាតកាយ របស់ជនរងគ្រោះទុកជាច្រើន ។ ដោយសារជនរងគ្រោះព្យាយាមសុំបែកគ្នា ទើបខ្លួនសម្រេចចិត្ដផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ទៅឲ្យបងប្អូន មិត្ដភ័ក្រនៅក្នុងគ្រុបផ្សេងៗទៀតបានមើល ដើម្បីឲ្យខូចកិត្ដិយស កេរ្ដិ៍ឈ្មោះ ក្នុងបំណងឲ្យជនរងគ្រោះ មករស់នៅជាមួយខ្លួន ។ ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល