អន្តរជាតិ
ដោយសារតែចង់សម្លាប់សត្វកន្លាតមួយក្បាល បែរចូលដើមឆេះរថយន្ត ៣ គ្រឿងខ្ទេចអស់គ្មានសល់ (មានវីដេអូ)
BY Khmernote Media
November 5, 2019
ចិន៖ រថយន្តចំនួន ៣ គ្រឿងបានឆេះខ្ទេចខ្ទីបន្ទាប់ពីបុរសម្នាក់ព្យាយាមតាមសម្លាប់សត្វកន្លាតមួយក្បាល។ ហេតុការណ៍ដែលបានកើតឡើងដូចក្នុងរឿងកំប្លែង តែជារឿងពិតនេះត្រូវបានសារព័ត៌មាន Shanghai រាយការណ៍ថា បានកើតឡើងនៅក្នុងខេត្តក្រុង Fujian ខេត្ត Quanzhou ភាគខាងត្បូងនៃប្រទេសចិន។ ប្រភពខាងលើបានបញ្ជាក់ថា ដើមហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ គឺដោយសារមានបុរសជាម្ចាស់រថយន្តម្នាក់ព្យាយាមសម្លាប់សត្វកន្លាតមួយក្បាល ដែលបានវារចូលក្នុងរថយន្តរបស់គាត់ ដោយគាត់បានប្រើប្រាស់ស្ព្រាយបាញ់សម្លាប់សត្វល្អិតផងរួមជានឹងដែកកេះផង ទើបបង្កឲ្យមានភ្លើងឆេះក្នុងរថយន្តរបស់គាត់។

បន្តិចក្រោយមកស្រាប់តែភ្លើងបានឆាបឆេះ ហើយបន្តឆេះទៅកាន់រថយន្ត ដែលនៅក្បែរៗគ្នានោះសរុបទាំងអស់ចំនួន ៣ គ្រឿង។ តាមការវាយតម្លៃបឋមការខូចខាតលើរថយន្តទាំង ៣ គ្រឿងនេះមានតម្លៃសរុបប្រមានជា ៣១១ ៤០០ យន់ (៤៤ ០០០ ដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី