ព័ត៌មានជាតិ
ប្រទះឃើញសាកសពមនុស្សម្នាក់ទៀតហើយអណ្តែតនៅជិតកោះរ៉ុង
BY Khmernote Media
November 5, 2019
ក្រុងកោះរ៉ុង- ក្រោយទទួលដំណឹងថាមានសាកសពមនុស្សអណ្តែតទឹកនៅខាងមុខកោះរ៉ុង នាព្រឹកថ្ងៃទី៥វិច្ឆិកា២០១៩នេះ លោកវរសេនីយ៍ឯកឌឹម សំបូរ ប្រធានអង្គភាពនគរបាលបង្ក្រាបបទលើ្មសលើផ្ទៃសមុទ្រ បានបញ្ជាកម្លាំងនិងនាវាល្បឿនលឿន ចុះទៅស្វែងរកសាកសពនេះ ក្នុងនោះក្រោយប្រទះឃើញ កម្លាំងនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានរៀបចំអូសយកសាកសពនេះនាំមកកាន់ដីគោក ដើម្បីជូនសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច្ចយ័។ បើតាមលោកវរសេនីយ៍ឯកឌឹម សំបូរថ្លែងថា សាកសពនេះមានស្ថានភាពរលួយខ្លះទៅហើយ មិនទាន់អាចសន្និដ្ឋានបានពីអត្តសញ្ញាណ ប្រុសឬស្រី និងជាជនបរទេសឬជាជនជាតិខ្មែរនៅឡើយ៕

ប្រភព៖ លោក Huy Bunleng

