YOUTUBER ម្នាក់ត្រូវបានប៉ូលីសព្រមាន និងផាកពិន័យ ក្រោយបែកគំនិតលួចចូលក្នុងហាងលក់គ្រឿងសង្ហារឹមទាំងយប់ ដើម្បីធ្វើការ Lives វីដេអូ និងធ្វើសកម្មភាពមិនសមរម្យជាច្រើន
តៃវ៉ាន់៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមតៃវ៉ាន់ក្រោយអ្នកនិយមថតវីដេអូ VLOG ក្នុងយូធូប ដែលយើងហៅថា YOUTUBER មួយរូបត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន និងធ្វើការពិន័យក្រោយពីបានលួចចូលក្នុងហាងលក់គ្រឿងសង្ហារឹម និងសម្ភារៈក្នុងផ្ទះ IKEA ដែលមានទីតាំងនៅឯស្រុក Xinzhuang តៃរ៉ាន់។
ម្ចាស់គណនីប្រព័ន្ធផ្សព្វផ្សាយយូធូបឈ្មោះថា 馬克斯WillDoIt ត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន និងពិន័យពីបទលួចចូលក្នុងហាង និងបញ្ចេញអាកប្បកិរិយាមិនសមរម្យ ដោយរូបគេបានធ្វើវីដេអូមួយដែលមានចំណងជើងថា “24Hour Challenge – Overnight inside IKEA” ដោយបានបង្ហោះចូលនៅក្នុងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។
ក្នុងវីដេអូមួយនេះរូបនេះបានលួចចូលទៅក្នុងហាងលក់គ្រឿងសង្ហារឹម IKEA ខណៈពេលហាងនៅដំណើរការ ដោយបានទៅពួននៅកន្លែងដាក់ស្តុកទំនិញរហូតដល់យប់ជ្រៅប្រមាណជាម៉ោង៣ភ្លឺ ទើបរូបគេចេញធ្វើសកម្មភាព Lives នៅក្នុងបណ្តាញសង្គម។ ដោយការ Lives របស់គេគឺបានធ្វើឡើងនៅឯទីតាំង Showroom របស់ហាងIKEA ដោយបានធ្វើសកម្មភាពជាច្រើនដូចជាទៅគេងលើគ្រែ ដើរលេងក្នុងចង្ក្រានបាយ ស្រាតខោអង្គុយលើបង្គន់ធ្វើសកម្មភាពដូចជាកំពុងបទជើង ដោះសម្លៀកបំពាក់ធ្វើជាងូតទឹក សកម្មភាពអង្គុយមុខតុកុំព្យូទ័រសម្រេចកាមខ្លួនឯងជាដើម។ ក្រៅពីនេះគេក៏បានធ្វើសកម្មភាពជាច្រើនទៀត មុននឹងលួចចេញពីហាងត្រលប់មកវិញ។ យ៉ាងណាមិញរូបគេត្រូវបានប៉ូលីសចាប់ឃាត់ខ្លួនដើម្បីសាកសួរ មុននឹងពិន័យជាទឹកប្រាក់ ដោយពុំបានបញ្ចេញជាចំនួននោះឡើយ ដើម្បីចាត់ទុកជាព្រមានដល់អ្នកដែលនិយមថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមទាំងអស់កុំធ្វើអ្វីដែលបំពាននឹងច្បាប់៕
អត្ថបទ៖ មេសា



