ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយប្រកាសហាមមិនឲ្យទិញ-លក់ និងស្លៀកឯកសណ្ឋានស្រដៀងកងកម្លាំងប្រដាប់អាវុធ មានអក្សរ POLICE, PM និង AMRY មក ល្ងាចមិញនេះសមត្ថកិច្ចចុះបិទតូប៤០កន្លែងមួយរយៈ ដែលផលិតឯកសណ្ឋានទាំងនេះ

    BY Khmernote Media November 6, 2019
    ក្រោយប្រកាសហាមមិនឲ្យទិញ-លក់ និងស្លៀកឯកសណ្ឋានស្រដៀងកងកម្លាំងប្រដាប់អាវុធ មានអក្សរ POLICE, PM និង AMRY មក ល្ងាចមិញនេះសមត្ថកិច្ចចុះបិទតូប៤០កន្លែងមួយរយៈ ដែលផលិតឯកសណ្ឋានទាំងនេះ

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ហាមមិនឲ្យ​មានការ​លក់ដូរ ការទិញ និង​ប្រើប្រាស់​នូវ​សម្លៀកបំពាក់​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ ដែលមាន​អក្សរ POLICE PM ARMY ជាដើម និង​វិទ្យុទាក់ទង​មិន​ប្រក្រតី ក្នុងអំឡុងពេល​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៩​ ឡើយ។

    បន្ទាប់ពីចេញសេចក្តីជូនដំណឹងនេះហើយ នៅថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៤:០០នាទី គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដោយបានទទួលសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ លេខ០៩៨/០១៩ ស.ជ.ណ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់តាំងកម្លាំងចុះត្រួតពិនិត្យរដ្ឋបាល និងណែនាំអាជីវករ លក់ដូរ សម្ភារៈរបស់កងកម្លាំងប្រដាប់អាវុធ នៅចំណុច ភូមិ ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានសមាសភាពចូលរួម :

    ១.លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់
    ២.លោកវរសេនីយ៍ត្រី សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា
    ៣.លោកវរសេនីយ៍ត្រី ភឿន សម្ភស្ស មេបញ្ជាការរងអាវុធហត្ថខណ្ឌសែនសុខ និង នាយរងប៉ុស្តិ៍ មន្ត្រីអាវុធហត្ថខណ្ឌ មន្ត្រីប៉ុស្តិ៍ទឹកថ្លា និងប្រធានផ្សារ បានចុះណែនាំដល់អាជីវករដែលលក់ដូរខោអាវ របស់កងកម្លាំងប្រដាប់អាវុធ ឲ្យផ្អាកលក់មួយរយៈ។ ចំនួនតូបលក់ខោអាវកងកម្លាំងប្រដាប់អាវុធក្នុងផ្សារមានចំនួនសរុប ៥៧តូប បិទទ្វារចំនួន ៤០តូប ណែនាំអាជីវករបានចំនួន ១៧តូប៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay