អន្តរជាតិ
រថយន្តដឹកត្រីមួយគ្រឿងបានក្រឡាប់ផ្ងារជើង ជះត្រីរាប់ពាន់ក្បាលហែលពេញផ្លូវ
BY Khmernote Media
November 7, 2019
ថៃ៖ រថយន្តដឹកត្រីមួយគ្រឿងបានក្រឡាប់ធ្វើឲ្យមានត្រីរាប់ពាន់ក្បាលត្រូវអណ្តែតនៅពេញផ្លូវសាធារណៈ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Krabi ភាគខាងត្បូងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់កើតឡើងដោយសារតែផ្លូវមានសភាពរអិលបន្តិច ខណៈសំបកកង់រថយន្តដឹកត្រីនោះក៏សឹកខ្លាំងណាស់ដែរ ហើយគួបផ្សំនឹងអ្នកបើកបរបើកក្នុងល្បឿនលឿន និងមិនរុងប្រយ័ត្នទៀតនោះ រថយន្តក៏ត្រូវក្រឡាប់តែម្តងក្រោយពេលអ្នកបើកបរជាន់ហ្វ្រាំងយ៉ាងគំហុក។

យ៉ាងណាក្តី ហេតុការណ៍នេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកណាម្នាក់ឡើយ។ តាមរយៈវីដេអូដែលគេបានថតពីទិដ្ឋភាពនៃហេតុការណ៍នេះបានបង្ហាញថា មានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាជួយប្រមូលត្រីទាំងអស់នោះឲ្យទៅម្ចាស់រថយន្តវិញ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចខាងក្រោម៖
អត្ថបទ៖ភក្តី
