ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ខ្លួនជនជាតិម៉ាឡេស៊ី ចំនួន០៤នាក់ ជាមុខសញ្ញា ក្រុមបើកល្បែងកាស៊ីណូតាមបណ្ដាញទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិត

    BY Khmernote Media November 7, 2019
    ចាប់ខ្លួនជនជាតិម៉ាឡេស៊ី ចំនួន០៤នាក់ ជាមុខសញ្ញា ក្រុមបើកល្បែងកាស៊ីណូតាមបណ្ដាញទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិត

    មន្រ្តីជំនាញធ្វើការស្រាវជ្រាវ និងតាមដានរកមុខសញ្ញា ក្រុមបើកល្បែងកាស៊ីណូតាមបណ្ដាញទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិត។ បន្ទាប់ពីបើកការស្រាវជ្រាវរួចមក កម្លាំងជំនាញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំណត់មុខសញ្ញា និងទីតាំងជនសង្ស័យ ដោយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌច្បារអំពៅ កម្លាំងជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការចុះឃាត់ខ្លួន ជនសង្ស័យជាជនជាតិម៉ាឡេស៊ី ចំនួន០៤នាក់ ដែលជាអ្នកគ្រប់គ្រង និងអនុវត្តប្រតិបត្តិការ Casino Online ព្រមទាំងរឹបអូសបានសម្ភារៈសម្រាប់ផ្សព្វផ្សាយ ដែលមានកុំព្យូទ័រ និងទូរស័ព្ទជាច្រើនគ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានរៀបចំកសាងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

    សូមបញ្ជាក់ផងដែរថា កន្លងមកប្រជាពលរដ្ឋដែលបានប្រើប្រាស់ទូរស័ព្ទចល័ត តែងតែទទួលបាននូវសារអូសទាញឲ្យលេងល្បែងភ្នាល់អនឡាញជាច្រើនប្រភេទ ដែលជាអំពើផ្ទុយនឹងច្បាប់ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានអំពាវនាវឲ្យបងប្អូនរាយការណ៍មកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ ប្រសិនបើបងប្អូនទទួលបាននូវសារទស្សន៍ទាយ ដើម្បីចូលរួមលេងល្បែងភ្នាល់ផ្សេងៗតាមបណ្ដាញទូរគមនាគមន៍ ឬបណ្ដាញសង្គម ដើម្បីជាមូលដ្ឋានសម្រាប់នាយកដ្ឋានក្នុងការស្រាវជ្រាវដើម្បីបង្ក្រាបទាន់ពេលវេលា ។

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay