អន្តរជាតិ

ចិនដាក់បង្ហាញបង្គន់ស្រោបមាស និងដាំពេជ្រជាង៤ម៉ឺនគ្រាប់ ដែលមានតម្លៃ ១,៣ លានដុល្លារ

BY
Khmernote Media
November 14, 2019

ចិនទើបតែបានដាក់បង្ហាញនូវបង្គន់ដ៏ពិសេសមួយ ដែលមានតម្លៃរហូតដល់ទៅ ១.៣ លានដុល្លារអាមេរិក និងបានធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងមកលើសមិទ្ធផលថ្មីមួយនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិចរបស់ចិន Shanghai បានឲ្យដឹងថា បង្គន់ដែលមានតម្លៃជាង ១ លានដុល្លារនេះត្រូវបានគេឡើងពីមាសសុទ្ធ និងរចនាដោយមានការដាំពេជ្រចំនួន ៤០ ៨១៥ គ្រាប់។ ប្រភពខាងលើបានបន្តថា បង្គន់មាសនេះត្រូវបានជ្រើសរើសឲ្យជាប់ជាកំណត់ត្រាពិភពលោកជាបង្គន់ដែលមានដាំពេជ្រច្រើនជាងគេលើពិភពលោកផងដែរ។

ក្រុមហ៊ុនរចនាគ្រឿងអលង្ការ Aaron Shum ដែលជាអ្នករចនាបង្គន់មាសនេះបានប្រាប់អ្នកសារព័ត៌មានថា ការពិតទៅការ បង្គន់មាសដាំពេជ្រនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់ដាក់តាំងបង្ហាញ និងទាញការចាប់អារម្មណ៍ពីសំណាក់សាធារណៈជនទូទៅ ក៏ប៉ុន្តែសម្រាប់មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនចាយមិនអស់នោះអាចទិញបង្គន់នេះយកទៅប្រើប្រាស់ ឬសម្រាប់ដាក់តាំងបន្តបាន។ លោកអ្នកអាចទស្សនាបង្គន់មាសដាំពេជ្រដូចក្នុងតាមរយៈរូបភាពខាងក្រោម៖

អត្ថបទ៖ ភក្តី

Share This Post: